ខេត្តកំពង់ធំ អំពើហិង្សាមួយបានកើតឡើង នៅចំណុចភូមិត្បូង ទឹក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ខេត្តកំពង់ធំថ្ងៃទី២៣ខែឧសភាឆ្នាំ ២០២១ បណ្ដាលឲ្យស្ត្រីម្នាក់ ទទួលរងរបួសធ្ងន់និងចំណែកជនបង្កអតីតស្វាមីរត់គេចខ្លួនបាត់។ ស្ត្រីរងគ្រោះមានឈ្មោះ កួច មួយហៀក អាយុ៣០ឆ្នាំមាន ទីលំនៅភូមិឃុំកើតហេតុខាងលើបានបញ្ជាក់ប្រាប់ថាបង្កគឺ ជាអតីតប្ដី មានឈ្មោះស៊្រុន ពេជ្ររស្មី មានអាយុ ៣៦ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា ដំបូងឡើយជាន់បង្ក ស្រ៊ុន ពេជ្ររស្មីមកឈប់ម៉ូតូមុខទៅហើយស្រែកសួរថាកូននៅឯណានៅជាមួយអ្នកណា នាងបានប្រាប់ថាកូននៅគេងក្នុងផ្ទះ មិនទាន់ក្រោកទេនៅជាមួយម៉ាក់(ម្ដាយ) ជនរងគ្រោះនិងជាង មួយនាក់ទៀត កំពុងលាបថ្នាំផ្ទះភ្លាមនោះជនបង្កបាន ទាញកាំបិតមកប្រហារមកលើរូបនាងតែម្តង ដូចមានចេតនាទុកមុន ហើយស្រែកថាហេតុអ្វីបាន ជាឱ្យគេចូលបន្ទប់មិន សុំការអនុញ្ញាតពីគេជាមុនសិន ។ គួរបញ្ជាក់ផងដែរថា ជនបង្ក ស្រ៊ុន ពេជ្ររស្មី រូបនេះតែងតែប្រើអំពើហឹង្សាជាញឹកញាប់ច្រើនលើកច្រើនសាររហូតមានការលែងលះ។ បច្ចុប្បន្នស្ត្រីរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ស្រុកសណ្ដាន់ ដោយរងរបួសធ្ងន់ ចំដៃឆ្វេងពីកំបិត ខាងស្ដាំពីរកាំបិត និងកញ្ចឹងកមួយកាំបិតផងដែរ។ដោយឡែកជនបង្កបន្ទាប់ពីធ្វើ សកម្មភាពវាយ ប្រហារមកលើអតីតប្រពន្ធរួច បានរត់គេចខ្លួនបាត់ស្រម៉ោល។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានបញ្ជាក់នាថ្ងៃទី ២៤ខែឧសភាឆ្នាំ២០២១នេះ តាមទូរស័ព្ទថា ពិតជាមានករណីហឹង្សានេះ កើតឡើងក្នុងមូលដ្ឋានស្រុកសណ្ដាន់ប្រាកដមែន ហើយពេលនេះជនបង្កហេតុកំពុងរត់គេចខ្លួនមិនទាន់ចាប់បាននៅឡើយទេ ប៉ុន្តែកម្លាំងរបស់លោក កំពុងតែធ្វើការ តាមប្រមាញ់យ៉ាងយកចិត្តទុកដាក់ តាមផែនការចាប់ជន បង្កហេតុចំណាត់ការ តាមផ្លូវច្បាប់ដើម្បីរកយុត្តិធម៌ជូនជន រងគ្រោះឲ្យខានតែបាន ក្នុងពេលឆាប់ៗនេះផងដែរ។ យកកាំបិតចុងស្រួចចាក់ទៅលើអតីត:ប្រពន្ធទើបតែលែងលះ ឲ្យរងរបួសធ្ងន់ នៅស្រុកសណ្ដាន់ខេត្តកំពង់ធំ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed