ខេត្តត្បូងឃ្មុំ : ដោយមានសេចក្តីរាយការណ៍រថា ល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញ មួយកន្លែង ក្នុងភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បើកលេងជារៀងរាល់ថ្ងៃ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ សង្កាត់សួង និងនគរបាលក្រុងសួង ចុះធ្វើកិច្ចសន្យាអប់រំហើយអម្ចាស់ទីតាំង។

គួររំលឹកផងដែរថា ជាក់ស្តែងនៅថ្ងៃទី១៦ ទី១៧ ខែមករា ឆ្នាំ២០២៥នេះ គេសង្កេតឃើញថាទីតាំងល្បែងសុីសងអនឡាញ របស់ ក្រុមហ៊ុន SB24 នៅចំណុចភូមិសាស្ត្រខាងលើ កំពុងតែពង្វក់ស្មារតីក្រុមអ្នកញៀនល្បែងអោយឆ្កួតវង្វេងភ្លេចគិតពីកំរិតជីវភាពគ្រួសារក្រលំបាក ខ្លះជំពាក់គេវ័ណ្ឌក ខ្លះអស់ម៉ូតូ និងខ្លះទៀតហ៊ានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ឈ្លោះប្រកែកទាស់ទែងវាយប្រពន្ធកូនក៏មាន ។

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំបានទំនាក់ទំនងតាមរយៈប្រព័ន្ធតេឡេក្រមទៅលោកវរសេនីយ៍ត្រី ប៉ន ចាន់សុភារម្យ នាយប៉ុស្តិ៍នគរបាលសួង ពុំមានការឆ្លើយតបនោះទេ ចំណែកលោកវីរៈសេនីយ៍ឯក ឈន សុធន អធិការនគរបាលក្រុងសួង លោកបានឆ្លើយថាអរគុណ ចាំលោកឱ្យខាងប៉ុស្តិ៍ចុះទៅមើល ។

ដោយឡែកនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីលោកវីរៈសេនីយ៍ឯក ឈន សុធន អធិការនគរបាលក្រុងសួង បានបញ្ជាឲ្យលោក វីរៈសេនីយ៍ត្រី ប៉ន ចាន់សុភារម្យ នាយប៉ុស្តិ៍នគរបាលសួង ចុះដល់ទីតាំងកន្លែងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញដែលស្ថិតនៅក្នុងភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បើកលេងជារៀងរាល់ថ្ងៃ ធ្វើការអប់រំ ធ្វើកិច្ចសន្យាអប់រំផ្ដល់ម្ចាស់ទីតាំងផ្ទាល់។

បើតាមរបាយការណ៍កិច្ចសន្យារបស់សមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់សួងបានឲ្យដឹងថា ម្ចាស់ទីតាំងដែលមានឈ្មោះ ម៉េង លី អាយុ២៦ឆ្នាំ រស់នៅ ភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មុខរបរបុគ្គលិក ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលសួងធ្វើកិច្ចសន្យានិងអប់រំ ឱ្យម្ចាស់ទីតាំង ទទួលស្គាល់នៅកំហុសឆ្គង ដូចសកម្មភាពដែលបានប្រព្រឹត្តនូវខាងលើប្រាកដមែននិងខិតខំកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិវិញ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed