នៅ ថ្ងៃទី ១ ខែកញ្ញា  “មហោស្រពភាពយន្តរុស្ស៊ីឆ្នាំ២០២៥”ដែលសហការរៀបចំដោយរដ្ឋបាលជាតិខ្សែភាពយន្តចិន និងក្រសួងវប្បធម៌នៃសហព័ន្ធរុស្ស៊ី បានបើកធ្វើនៅបណ្ណសារដ្ឋានភាពយន្តចិន ។ លោក Shen Haixiong  អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញចូលរួមពិធីបើក ព្រមទាំងថ្លែងសុន្ទរកថា ។
       
លោក Shen Haixiong  បានថ្លែងថា ការដែលរៀបចំមហោស្រពភាពយន្តនៅប្រទេសគូភាគីជារៀងរាល់ឆ្នាំ ជាសកម្មភាពផ្លាស់ប្តូរវប្បធម៌ដ៏សំខាន់មួយដើម្បីអនុវត្តគំនិតផ្តួចផ្តើមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ និងអនុវត្តតាមផែនទីបង្ហាញផ្លូវស្តីពីកិច្ចសហប្រតិបតិ្តការប្រជាជននិងប្រជាជនរវាងចិននិងរុស្ស៊ី ។ ខ្សែភាពយន្តរឿង « RED SILK»ដែលផលិតដោយចិននិងរុស្ស៊ី នឹងត្រូវចាក់បញ្ចាំងនៅប្រទេសចិននៅថ្ងៃទី ៦ ខែ កញ្ញា គឺជាសមិទ្ធផលថ្មីបំផុតនៃកិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើររវាងផលិតករភាពយន្តនៃប្រទេសទាំងពីរ ។

ជឿជាក់ថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់អ្នកដឹកនាំនៃប្រទេសទាំងពីរ កិច្ចសហប្រតិបតិការលើវិស័យភាពយន្តរវាងចិននិងរុស្ស៊ីនឹងមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជាជាបន្តបន្ទាប់ ក្នុងន័យរួមចំណែកយ៉ាងសកម្មនិងថ្មីដើម្បីធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរមានភាពកាន់តែសម្បូរបែប ក៏ដូចជាជុំរុញការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីនៃប្រទេសទាំងពីរ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *