មន្ត្រីទាំង៨រូបរួមមាន៖
១-លោកអាង ណារិទ្ធ ប្រធានមន្ទីរ ដែលត្រូវមន្ត្រីប្តឹងឬអ្នករងបណ្តឹង
២-លោកអឿ សុភ័ណ អនុប្រធានមន្ទីរ(ទទួលរដ្ឋបាល ហិរញ្ញវត្ថុ )
៣-លោក ឡុង វុធ អនុប្រធានមន្ទីរ(សំណង់)
៤-លោក មួង វិបុល អនុប្រធានមន្ទីរ (សុរិ យោដី)
៥-លោកស្រី ជាធូ វឌ្ឍនា អនុប្រធានមន្ទីរ(យេនឌ័រ)
៦-លោក រ៉ូ បូរ៉ា អនុប្រធានមន្ទីរ(រៀបចំដែនដី )
៧-លោក ហង្ស រិនឌី ប្រធានការិយា ល័យរដ្ឋបាល
៨-លោក ឡេង ម៉ារី ប្រធានការិយាល័យសុរិយោដី ។
ដោយសារមានការសម្រួលភារកិច្ចថ្នាក់ដឹកនាំទាំងអស់នៃមន្ទីរ ដូច្នេះទើបក្រសួងរៀបចំដែនដីនិងរដ្ឋបាលខេត្តសម្រេចដកហូតត្រាមន្ទីរមករក្សាទុកហើយចាត់តាំងលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ អោយទៅទទួលដឹកនាំបណ្តោះ អាសន្នលើចរន្តការងាររដ្ឋបាល មិនមែនបច្ចេកទេសក្នុងអន្តរកាលនេះ។
ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ
ហាក់ដូចជាមានការសាទរ ចំពោះចំណាត់ការនេះ ដោយសារពួកគាត់ មិនពេញចិត្ត
រាល់ឯកសារធ្វើប្លង់ដីម្តងៗ យឺតជាងកៅស៊ូទៅទៀត បើមិនអោយលុយទេ យូរខែដល់ឆ្នាំ ពួកគាត់
សង្ឃឹមថា ប្រធានមន្ទីរក្រោយ នឹងដឹកនាំការងារ បានល្អ មានទំនុកចិត្ត ហើយសេវាលឿនជាងមុន។
នេះជាលើកទីមួយហើយ ដែលជាប្រវត្តិសាស្រ្តថ្មី ក្នុងខេត្តបន្ទា
យមានជ័យ ដែលក្រសួងដែនដី
បានបក ដក មន្ត្រីគ្រាប់ល្ពៅស្ងោរ
យកទៅដុសខាត់ ជម្រះក្អែល
ដើម្បីទុកជាគំរូ សម្រាប់មន្រ្តី
ក្រោយៗ កុំធ្វើដូចនេះទៀត៕(ktn7)