ព្រះសង្ឃដែលគង់នៅវត្តសារាវ័នតេជោ មាន វិជ្ជមានកូវីដ១៩ ភ្នំពេញ៖

នេះបើយោងតាម អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ ចេញផ្សាយកាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ព្រះសង្ឃ និង សិស្សនិស្សិត មួយចំនួន ដែលគង់និងស្នាក់នៅកុដិមួយនៃវត្តសារាវ័នតេជោ បានធ្វើតេស្តរកឃើញមាន «វិជ្ជមានកូវីដ១៩» និង ត្រូវបាននិមន្តនិងនាំយកទៅព្យាបាល ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចេញចូល និងមានទំនាក់ទំនងជាមួយព្រះសង្ឃ និង សិស្សនិស្សិតនៅ វត្តសារាវ័នតេជោ ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និង តាមដានសុខភាពរយៈពេល១៤ ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ ឬ ទៅកាន់តំបន់ហានិភ័យនេះ ៕ ព្រះសង្ឃដែលគង់នៅវត្តសារាវ័នតេជោមានវិជ្ជមានកូវីដ១៩

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed