រាជធានីភ្នំពេញ : ព្រះរាជពិធីតាមបែបប្រពៃណីនេះ បានផ្តើមចាប់ហើយនៅថ្ងៃ១៤ កើត ខែកក្តិក ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដូច្នេះសូមប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមកចូលរួមឱ្យបានច្រើនកុះករ ខណៈដែលព្រះរាជពិធីនេះនឹងរៀបចំនៅកន្លែងដដែល ដូចដែលបានរៀបចំពីមុន គឺនៅតាមដងទន្លេសាបរហូតដល់ទន្លេចតុមុខ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
ក្រៅពីពិធីផ្លូវការនៅមុខព្រះបរមរាជវាំង នៅពេលព្រលប់នឹងមានការបាញ់កាំជ្រួច ការប្រគំតន្រ្តី ការរៀបចំស្តង់ពិព័រណ៍លក់ទំនិញ និងមានស្តង់អាហារ រួមទាំងកម្មវិធីជាច្រើនទៀត ដែលសុទ្ធតែផ្តល់នូវការកម្សាន្តរីករាយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសូមប្រុងប្រយ័ត្នបញ្ហាមួយចំនួនផងដែរ ពីព្រោះតែយើងសប្បាយជ្រុលហើយភ្លើតភ្លើនជ្រុល យើងអាចនឹងនាំទុក្ខទោសដល់ខ្លួនយើង។
រឿងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ សូមកុំបារម្ភ ពីព្រោះអាជ្ញាធររាជធានីដែលជាម្ចាស់ផ្ទះ បានរៀបចំការពារសន្តិសុខសុវត្ថិភាពហើយកម្លាំង។សមត្ថកិច្ចប៉ូលីស គឺនឹងដាក់ពង្រាយរហូតដល់ទៅ ៥០០០ នាក់ ដើម្បីធានាឱ្យប្រាកដថា ពិធីនេះនឹងដំណើរការដោយរលូន និងប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព។ ក្រៅពីសមត្ថកិច្ច ក៏មានខាងក្រុមសង្រ្គោះក៏បានរៀបចំរួចរាល់ហើយដែរ ដោយមានការដាក់ពង្រាយបុគ្គលិកពេទ្យ ជាច្រើនកន្លែង ដូច្នេះនៅពេលមានបញ្ហានានា អំពីសុខភាព ឬ បញ្ហាសុវត្ថិភាពអ្វីមួយ ។
ទោះបីជាយើងមានកងកម្លាំង អាជ្ញាធរសមត្ថកិច្ច និងមន្រ្តីសុខាភិបាលប្រចាំការចាំផ្តល់ជំនួយក៏ដោយ ក៏យើងជាពលរដ្ឋដែលជាភ្ញៀវមករីករាយសប្បាយនឹងព្រឹត្តិការណ៍នេះ សូមកុំភ្លេចប្រុងប្រយ័ត្ន និងការពារខ្លួនយើងផងដែរ ជាពិសេសគឺបញ្ហាមួយចំនួន។
ក្នុងអំឡុងព្រឹត្តិការណ៍ ការអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សូមទាំងអស់គ្នារីករាយប្រកបដោយការទទួលខុសត្រូវ នៅក្នុងនាមជាពលរដ្ឋល្អសម្រាប់គ្រួសារ សហគមន៍ សង្គម និងប្រទេស ហើយបន្ទាប់ពីព្រឹត្តិការណ៍នេះបញ្ចប់ទៅ សូមខិតខំបំពេញការងារតាមភារកិច្ច និងទំនួលខុសត្រូវរៀងៗខ្លួន ដើម្បីរួមគ្នាបន្តដំណើរទៅមុខតាមគោលដៅដែលយើងបានកំណត់ ដើម្បីសង្គមយើងបន្តរីកចម្រើនប្រកបដោយវឌ្ឍនភាព និងភាពសម្បូរសប្បាយ៕
https://fb.watch/o6UCVuisSe/?mibextid=6aamW6
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk