ខេត្តស្ទឹងត្រែង : ព្រះ​ធម្ម​វនវាសី​បណ្ឌិត ចន្ទ មុនី និមន្ត​ដល់​ស្រុក​សៀមបា៉ង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែងក្នុង​ដំណើរ​សួរសុខទុក្ខ និង​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​លេខ ០៣៤និង០៣៥ កម្ពុជាឡាវ ។

តាម​ការគ្រោងទុក នៅថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២៤​នេះ ព្រះ​ធម្ម​វនវាសី​បណ្ឌិត ចន្ទ មុនី និមន្ត​ទៅដល់​ស្រុកសៀមប៉ាង និង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្នុង​ដំណើរ​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ ទទួលស្វាគមន៍និង អមដំណើរដោយ ព្រះមេគុណខេត្តស្ទឹងត្រែង និង លោក ឈាង ឡាក់ប្រធានក្រុមប្រឹក្សាខេត្ត ស្ទឹងត្រែង ព្រមទាំងមន្ត្រីរាជការ ពុទ្ធបរិស័ទ ជាច្រើនកោះករ។

​វត្តមានរបស់ព្រះធម្មវនវាសីបណ្ឌិត ច័ន្ទ មុនី ដំណើរ​និមន្ត​ទស្សនកិច្ច និង​ជួប​ប្រជា​ពុទ្ធបរិស័ទ​តាម​ខ្សែបន្ទាត់​ព្រំដែន របស់​ព្រះ​ធម្ម​វនវាសី​បណ្ឌិត ចន្ទ មុនី គឺ​ទៅកាន់​ខេត្ត​ចំនួន​០៤ មាន​ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និង​ខេត្តស្ទឹងត្រែង​ដែលជា​ខេត្ត​មានឈ្មោះ​ក្នុង​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​ កម្ពុជា​ វៀតណាម​ ឡាវ។​

ព្រះ​ធម្ម​វនវាសី​បណ្ឌិត ចន្ទ មុនី និមន្ត​ដល់​ស្រុក​សៀមបា៉ង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែងក្នុង​ដំណើរ​សួរសុខទុក្ខ និង​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ ព្រមទាំង ជនជាតិដើមភាគតិច ដែល រស់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ ថែមទាំងបានទៅឃើញដោយផ្ទាល់ ការអភិវឌ្ឍន៍នានាតាម ខ្សែបន្ទាត់ព្រំដែន ពិសេសគឺបង្គោលព្រំដែន ដ៏រឹងមាំរបស់កម្ពុជាឡាវ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។

​ព្រះអង្គ​ ច័ន្ទ មុន្នី មានសង្ឃដីកាថា : ទឹកដីកម្ពុជាក្នុងតំបន់ភូមិភាកឥសាននេះ មិនមានការបាត់បង់អ្វីនោះទេ ផ្លូវខ្សែក្រវ៉ាត់ព្រំដែន បង្គោល ព្រំដែនផុសឡើងយ៉ាងស្អាត រឹងមាំរវាងព្រំប្រទល់ កម្ពុជាឡាវ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

ព្រះអង្គមានសង្ឃដីកាថា គោលបំណងព្រះអង្គនិមន្តមកខេត្តស្ទឹងត្រែង មិនមែនក្នុងភាពនយោបាយទេ ប៉ុន្តែជារឿងព្រះអង្គចង់ធ្វើនិងគួរតែធ្វើ គឺចង់ឱ្យ ខ្មែរយើងរួបរួមគ្នា សាមគ្គីគ្នា ។

សូមបញ្ជាក់ថា : វត្តមានរបស់ព្រះអង្គ ច័ន្ទ មុន្នី ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទយ៉ាងច្រើន ដែលមានជំនឿលើព្រះអង្គ បានទទួលស្វាគមន៍ និងមានភាពសប្បាយរីករាយ ដោយបានយកទានផ្កាធូបក្រមួន ទឹកសុទ្ធ និងគ្រឿងសក្ការៈបូជានាៗជាច្រើន មក អង្គុយរង់ចាំទទួលព្រះអង្គ ចាំតាមផ្លូវក្រវ៉ាត់ ព្រំដែនកម្ពុជាឡាវនិងទីវត្តអារាម៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed