ភ្នំពេញ : នៅព្រឹកថ្ងៃច័ន្ទ ទី ២១ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ០៧:០០នាទី លោកវរសេនីយ៍ទោ តន់ រ៉ាវុធ អធិការរងនគរបាលខណ្ឌទួលគោក បានជាអ្នកតំណាងឲ្យលោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការ នគរបាលខណ្ឌទួលគោក ដឹកនាំកម្លាំងមន្រ្តីនគរបាល រៀបចំប្រារព្ធពិធីគោរពទង់ជាតិប្រចាំសប្ដាហ៍ នៅមុខស្នាក់ការគណៈបញ្ជាការរង។
ក្រោមកិច្ចសហការស្ម័គ្រចិត្ត ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍសេវាសាធារណៈដល់ប្រជាពលរដ្ឋ លោកវរសេនីយ៍ទោ តន់ រ៉ាវុធ បានផ្តល់អនុសាសន៍ និងការណែនាំដ៏មានសារៈសំខាន់ចំពោះមន្រ្តីនគរបាលក្រោមឱវាទ ដែលរួមមាន៖
ការចេះអភិវឌ្ឍភាពជាអ្នកបម្រើសេវាកម្មសាធារណៈ ដោយផ្ដោតលើការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ការផ្ដោតលើការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការជៀសវាងគ្រោះអាសន្នក្នុងសហគមន៍។
ការបន្តបំពេញភារកិច្ចចុះសំរួលគោលដៅនៃបញ្ហាកកស្ទះចរាចរណ៍ ដោយបង្កើនភាពសហការជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។
ពិធីនេះ គឺជាផ្នែកមួយនៃយុទ្ធនាការជាប់លាប់របស់នគរបាលខណ្ឌទួលគោក ក្នុងបំណងលើកកម្ពស់សីលធម៌វិជ្ជាជីវៈ និងកម្រិតតម្លាភាពនៃសេវាផ្តល់ជូនសាធារណៈ ដោយផ្អែកលើគោលនយោបាយរបស់ក្រសួងមហាផ្ទៃ៕N7
















