ពលរដ្ឋ១៥៥៨គ្រួសារមកពី០៩ស្រុកនិងក្រុង ក្នុងខេត្តបន្ទាយមានជ័យ បានទទួលអំណោយ របស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ក្នុងគ្រាលំបាកនៃការរីករាលដាលជំងឺកូវីត១៩ ខេត្តបន្ទាយមានជ័យ ឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកនូវអំណោយ ស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអំណោយ ឧបត្ថម្ភ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ហ្នឹងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ មកជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋជួបការលំបាកចំនួន ១៥៥៨គ្រសារ នៅ៩ក្រុង/ស្រុកទូរទាំងខេត្ត ។ ដោយឡែក នៅថ្ងៃ ២២ ខែឧសភាឆ្នាំ២០២១ បានចុះចែកជូនប្រជាពលរដ្ឋ៣០០គ្រួសារ នៅស្រុកម៉ាឡៃ ១៥០គ្រសារ និង១៥០គ្រួសារទៀតនៅស្រុកអូរជ្រៅ ។ សកម្មភាពចំនួន០៤ ថ្ងៃមកនេះ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភាឆ្នាំ២០២១លោកនេះរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចុះរៀបចំនាំស្បៀងនិងអំណោយ ឧបភោគីបរិភោគ ជូនប្រជាពលរដ្ឋដែខ្វះខាត់ ក្នុងដំណាក់ការក្នុងការរីករាលដាលជំងឺកូវីត១៩ លើ៩ក្រុង/ស្រុង ចំនួន១៥៥៨ គ្រួសារ ដោយឡែកនៅក្រុងប៉ោយប៉ែតភូមិសាស្ត្រផ្ទុះការឆ្លង ១៩ ត្រូវបានបិទខ្ទប់រដ្ឋបាលខេត្ត ក៏បានចុះចែកអំណោយបងប្អូនប្រមាណ៥០០០រួចម្ដងមកហើយ។ នៅក្នុងឱកាសចុះអាដបមកហើយនឹងជួបសំណេះសំណាលជាមួយបងប្អូនឧត្តមអ៊ុំរាត្រីអភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ច ជាការសម្ដេចតែងតែយកចិត្តទុកដាក់ ខ្ពស់ ចំពោះទុក្ខលំបាកប្រជាពលរដ្ឋ ក្នុងនាមរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្ត មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហាដោយការដាច់ស្បៀងនោះឡើយ។ ជាមួយគ្នានោះដែរឯកឧត្តមក៏បានសំណូមពរដល់ពុកម៉ែបងប្អូនទាំងអស់ចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នាត្រូវចូលរួមអនុវត្តឲ្យបានបីកុំ បីការពារ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវរក្សាកុំលាត ត្រូវមានអនាម័យត្រូវលាងដៃនិងសាប៊ូជាប្រចាំជែលឬអាកុលឲបានញឹកញាប់ ។ សូមបញ្ជាក់ថា អំណោយដែលបាននាំមកផ្តល់ជូន ប្រជាពលរដ្ឋ ទាំង១៥៥៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មីមួយកេស ទឹកស៊ីអ៊ុីវមួយយួរ ទឹកត្រី មួយ យួរ ត្រីខមួយយូ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed