ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរបានសម្រុកទៅរកការងារធ្វើនៅប្រទេសថៃ កំពុងជាប់គាំងតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃរកចាំរថយន្តមេខ្យល់ថៃក្នុងភូមសាស្គ្រស្រុកអារ័ញ្ញខេត្តស្រៈកែវប្រទេសថៃ ដែលឈមភូមិសាស្គ្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
នៅពេលពួកគាត់ទៅរកការងារធ្វើនៅប្រទេសថៃទៅតាមរយៈមេខ្យល់ខ្មែរហើយជិៈរថយន្តឈ្នួលដោយខ្លួនឯងចេញពីស្រុកដល់ចំណុចមេខ្យល់ណាត់ហើយត្រូវបង់លុយអោយមេខ្យល់ក្នុង១នាក់តំលៃ៦.០០០បាតហើយមេខ្យល់បានយកឡានដឹកបន្តដល់ចំណុចព្រំដែនខ្លាងាប់ មានមេខ្យល់ថៃចាំទទួលនាំឆ្លងដែនទៅដាក់ក្នុងចំការក្នុងទឹកដីថៃដោយរងចាំរថយន្តថៃដឹកបន្តទៅរកការងារធ្វើរឺជូនដល់កន្លែងការងារធ្វើ។
ពលករខ្មែររូបនោះបានបញ្ជាក់ថាក្នុងចំណោមដែលឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃតាមច្រកភូមិសាស្គ្រខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃមានប្រមាណជិត៥០នាក់ហើយត្រូវបានរថយន្តមេខ្យល់ថៃដឹកចេញជាបន្តបន្ទាប់ដោយក្រុមចេញមុន១ឡានចំនួន១៨នាក់ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកពលករខ្មែរបុកជាមួយរថយន្តធំបណ្តាលស្លាប់២នាក់ថៃ១នាក់និងរបួសធ្ងន់.ស្រាល១២នាក់ជាពលករខ្មែរដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តស្រៈកែវប្រទេសថៃ។
ពលករខ្មែររូបនោះបានបញ្ជាក់ថា៖ក្រោយពលករខ្មែរជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍តម្រួតថៃរឹតបន្តតាមផ្លូវដោយត្រួតពិនិត្យតឹងរឹងបណ្តាលជាប់គាំងតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃដេកចាំរថយន្តមេខ្យល់ថៃមកដឹកចេញនៅពេលយប់ពាក់កណ្តាលអាត្រាធទើបដឹកចេញជាបណ្តើរៗដោយរថយន្ត១គ្រឿងដឹកជិត២០នាក់ហើយគេចពីតម្រួតថៃតាមដងផ្លូវដែលប្រឈមគ្រោះថ្នាក់គ្រប់ពេល ព្រោះតែជីវភាពត្រូវតស៊ូទៅរកការងារធ្វើនៅប្រទេសថៃជាកម្មអន្តោត្រវេសខុសច្បាប់។
ពាកព័ន្ធពលករខ្មែរដែលឆ្លងដែនដោយខុសច្បាប់ក្នុងភូមិសាស្គ្រស្រុកម៉ាឡៃ អ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោកវរៈសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ភូមិសាស្គ្រស្រុកម៉ាឡៃ បានប្រាប់ថា៖កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ បានសហការជាមួយកម្លាំងយោធាបានចេញល្បាតតាមបន្ទាត់ព្រំដែននិងឃាត់ពលករខ្មែរដែលបម្រុងលួចឆ្លងទៅរកការងារធ្វើនៅប្រទេសថៃជាបន្តបន្ទាប់ត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាកម្លាំងជំនាញកំពុងស្រាវជ្រាវចាប់មេខ្យល់ដើម្បីចាត់ការតាមច្បាប់៕
https://www.rmn.asia