ភ្នំពេញ : ផ្លូវលំ១ខ្សែ មានចម្ងាយប្រហែល ១៨៦ម៉ែត្រ ស្ថិតក្នុងភូមិសាមគ្គីទី៥ ត្រូវបានថ្នាក់ដឹកនាំអាជ្ញាធរដែនដី សង្កាត់ត្រពាំងក្រសាំង ធ្វើការចាក់ដី កំទេចថ្មលុបជង្ហុកក្រហេងក្រហូង គៀរកិន បង្ហាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជា ពលរដ្ឋក្នុងមូលដ្ឋានក្នុងរដូវវស្សារឆ្នាំនេះ ។

នៅរសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ រថយន្តដឹកដីកំទេចថ្ម គ្រឿងចក្រកិនបង្ហាប់ ឈូសដី កំទេចថ្មព្រមទាំងរថយន្ បានធ្វើការដឹកជញ្ជូនដី កំទេចថ្ម និងឈូសគៀរកិន បង្ហាប់នៅតាម ជង្ហុកក្រហេង ក្រហូង លើផ្លូវលំ១ខ្សែផ្លូវលេខ២០៣ ស្ថិតក្នុងភូមិសាមគ្គីប្រាំ សង្កាត់ត្រពាំងសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

លោក ជីវ វ៉ាន់ មេភូមិសាមគ្គីប្រាំសង្កាត់ត្រពាំងរក្រសាំង ថា : ផ្លូវ១ខ្សែលំនេះមានប្រវែង ៨១៦ ម៉ែត្រ ស្ថិតក្រោមការកសាង ជួសជុលថែទាំរបស់សាលាសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ដោយមើលឃើញ ពីការលំបាកក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូនផ្សេងៗ ក៏ដូចជាការធ្វើដំណើររបស់បងប្អូនប្រជា ពលរដ្ឋ និងសិស្សានុសិស្សទៅសាលារៀន ជារៀងរាល់ថ្ងៃក្នុងរដូវវស្សាឆ្នាំនេះ ព្រោះស្ថានភាពផ្លូវទទួលរងការខូចខាតមានជង្ហុក ក្រហេងក្រហូងជ្រៅៗ ជាអន្លើៗតាមដងផ្លូវ ទើបរូប លោក និងលោកផេង សារុំ សមាជិកភូមិ ព្រមទាំងប្រជាការពារ ក្នុងនាមជា អាជ្ញាធរដែនដីមូលដ្ឋានបានគោរពស្នើសុំទៅតាមឋានានុក្រមតាមរយ:ថ្នាក់ដឹកនាំ សង្កាត់ត្រពាំងក្រសាំងទៅថ្នាក់ដឹកនាំ គណៈបក្សប្រជាជនកម្ពុជាដែលមាន ឯកឧត្តម ហុី សុីដេត ប្រធានគណៈពង្រឹងសង្កាត់ត្រពាំងក្រសាំង ដើម្បីទទួលបានថវិកាយកមកចំណាយលើ ការដឹកដី កំទេចថ្មចាក់លុប និងកិនបង្ហាប់តាមជង្ហុក ក្រហេង ក្រហូងលើផ្លូវនេះ ។

លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំងបានបញ្ជាក់ថា : ថវិកាដែលចំណាយលើការដឹកជញ្ជូនដី កំទេចថ្ម ចាក់លុបកិនបង្ហាប់ពង្រាបតាមក្រហេង ក្រហូងជង្ហុកលើដងផ្លូវលំនេះមានចំនួន១លាន៧៧មុឺនរៀល គឺជាថវិការបស់សង្កាត់និងថវិការបស់ឯកឧត្តម ហុី សុីដេត ប្រធានគណៈពង្រឹង សង្កាត់ត្រពាំងក្រសាំង ព្រមទាំងថវិកាលោក កុយ ចាន់ថន ប្រធានផ្សារសាមគ្គី ។

លោកបញ្ជាក់ថា : ដោយឃើញផ្លូវទទួលរងការខូចខាត លោកសម្រេចផ្តល់នូវថ្មកំទេចក្បឿងចំនួន១០ឡាន ឯកឧត្តម ហុី សុីដេត ជួយចំនួន៥ឡាន និង កុយ ចាន់ថន ប្រធានផ្សារសាមគ្គីចំនួន១ឡាន ដូច្នេះសរុបទៅថវិកាទាំងអស់មានចំនួន១លាន៧៧មុឺនរៀល ។

ដោយទទួលបានការស្នើសុំពីមេភូមិ សមាជិកភូមិ តាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកក៏បាន ចំណាយថវិការលើការជួសជុលថែទាំផ្លូវនេះជាបណ្តោះអាសន្ន មិនមែនជាការថែទាំឬជួសជុលប្រចាំឆ្នាំទេ នេះគឺជាការជួសជុលបឋមតែប៉ុណ្ណោះ។

បាន ឃើញរថយន្តនិងគ្រឿងចក្រដឹកដីកិនបង្ហាបលុបជង្ហុកក្រហេងក្រហូងលើដងផ្លូវបែបនេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ខាងលើមានការសប្បាយរីករាយត្រេកអរខ្លាំងដោយបានផ្លូវល្អងាយស្រួលធ្វើដំណើរ ក្នុងរដូវវស្សាឆ្នាំនេះ ។ ប៉ុន្តែទោះជាយ៉ាងណាពួកគាត់ក៏នៅតែទទូចសំណូមពរសុំដល់ថ្នាក់ដឹកនាំសាលា រាជធានីភ្នំពេញ ជាពិសេសប្រមុខដឹកនាំប្រទេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មេត្តាចុះពិនិត្យមើលដោយផ្ទាល់និងជួយកសាងស្ថាបនាផ្លូវលំ១ខ្សែនេះអោយក្លាយជាផ្លូវចាក់បេតុង សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ផងទាន !

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed