ភ្នំពេញ ៖ នេះបើតាមសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាសភារកិច្ច និងតែងតាំងមុខតំណែងថ្មីជូនមន្រ្តីនគរបាលជាតិចំនួន២រូប ដោយក្នុងនោះលោក លៀក ចាន់រាបសា ពីអធិការរងនគរបាលខណ្ឌទួលគោក ទៅជាអធិការនគរបាលខណ្ឌជ្រោយចង្វារ ជំនួសលោក សៀម សុវត្ថាវុធ ត្រូវបានតែងតាំងជានាយការិយាល័យនគរបាលសណ្តាប់ធ្នាប់។
មន្រ្តីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ពិធីប្រកាសផ្លាស់ប្តូរ និងតែងតាំងមុខតំណែងនេះ នឹងធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាថ្ងៃស្អែក ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ៕
https://www.rmn.asia