ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងកាលពី យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមមហាវិថីសម្ដេចតេជោ (ផ្លូវ៦០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មុនកេីតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CL-1909 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកឆ្វេងដៃទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឱ្យអ្នកបើកម៉ូតូនោះបោកក្បាលស្លាប់ក្បែរបង្គោលភ្លេីងយ៉ាងអាណោចអាធ័ម ។ ដោយឡែកម៉ូតូបានខ្ទាតចេញពីជនរងគ្រោះប្រហែល២០ម៉ែត្រចូលក្នុងព្រៃរងការខូចខាតយ៉ាងដំណំ។ សពបុរសរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យ និងសហការជាមួយសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុករង់ចាំប្រគល់ឲ្យសាច់ញាតិនាពេលក្រោយ ដោយឡែកសពជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដេីម្បីស្រាវជ្រាវរកសាច់ញាតិបន្តយកសពទៅធ្វេីបុណ្យតាមប្រពៃណី ៕

https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed