ប៉ុន្មានថ្ងៃជាប់មកនេះ សហគ្រាសផលិតរថយន្តទុនបរទេសជាច្រើនបានប្រកាសថា នឹងបង្កើនការវិនិយោគនៅក្នុងប្រទេសចិនដែលបានបំផុសភាពសន្ទុះខ្លាំងក្លានៃកិច្ចសហប្រតិបត្តិការ ។ អ្នកជំនាញបានលើកឡើងថា សកម្មភាពមួយចំនួនរបស់ទុនបរទេសនៅដើមឆ្នាំនេះបានឆ្លុះបញ្ចាំងពីកម្លាំងទាក់ទាញជាសាកលរបស់ប្រទេសចិនទាក់ទិននឹងភាពស៊ីសង្វាក់គ្នារវាងបច្ចេកវិទ្យានិងឧស្សាហកម្ម ដោយោឡែកទីផ្សារប្រើប្រាស់ដ៏ធំធេងរបស់ចិន ខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញលេញកម្រិតខ្ពស់ដែលឈរនៅលំដាប់ឈានមុខគេលើពិភពលោកព្រមនិងសមិទ្ធផលដែលត្រូវបានសន្សែសន្សំក្នុងវិស័យបច្ចេកវិទ្យាថាមពលថ្មីនិងការបើកបរវៃឆ្លាត សុទ្ធតែបានទាក់ទាញទុនបរទេសឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ។
   
បើនិយាយចំពោះសហគ្រាសទុនបរទេស កម្លាំងរស់រវើកនៃទីផ្សារដ៏ធំធេងរបស់ចិន គឺមានន័យថា ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ ។ នាពេលថ្មីៗកន្លងទៅនេះ តាមទិន្នន័យដែលចេញផ្សាយដោយសហព័ន្ធពាណិជ្ជកម្មនៃប្រទេសចិនបង្ហាញថា សន្ទស្សន៍ស្តីពីភាពរីកចម្រើនក្នុងមុខរបរលក់រាយនៃប្រទេសចិននៅខែមករា ឆ្នាំនេះ គឺ៥១,១ ភាគរយ ដែលសុទ្ធតែមានការកើនឡើងបើប្រៀបធៀបនឹងខែមុនឬរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងចំណោមនោះ សន្ទស្សន៍រកផលចំណេញបានកើនឡើង ៤,៩ ភាគរយបើប្រៀបធៀបនឹងខែមុនដែលបានបំបែកកំណត់ត្រាថ្មីក្នុងរយៈពេលជិតមួយឆ្នាំកន្លងទៅ ។ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជិតចូលមកដល់ ការប្រើប្រាស់ទំនិញនឹងមានភាពកាន់តែរស់រវើក ។
   
នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី និន្នាការឆ្ពោះទៅរកភាពវៃឆ្លាតនិងភាពបៃតងនៃឧស្សាហកម្មមានភាពកាន់តែលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃដែលបានផ្តល់ឱកាសកាន់តែច្រើនសម្រាប់ឱ្យសហគ្រាសទុនបរទេសធ្វើអាជីវកម្មឱ្យបានកាន់តែស៊ីជម្រៅនៅប្រទេសចិន ។ មួយរយៈពេលកន្លងទៅនេះ សហគ្រាសទុនបរទេសជាច្រើនបានសាងសង់”រោងចក្រកម្រិតខ្ពស់”នៅក្នុងប្រទេសចិនដោយរំពឹងទុកថា នឹងសម្រេចបាននូវស្វ័យប្រវត្តិកម្មនិងភាពវៃឆ្លាតក្នុងដំណើរការទាំងមូលពីការផលិតដល់ការចែកចាយនិងដឹកជញ្ជូន ។ អ្នកវិភាគសម្គាល់ឃើញថា ឧត្តមភាពចម្រុះរបស់ប្រទេសចិនក្នុងវិស័យដូចជាប្រព័ន្ធទីផ្សារ ទ្រង់ទ្រាយនៃទីផ្សារ ខ្សែសង្វាក់ឧស្សាហកម្មនិងធនធានមនុស្សជាដើមបានផ្តល់ការទ្រទ្រង់ដ៏ខ្លាំងក្លាសម្រាប់ឱ្យសហគ្រាសទុនបរទេសបង្កើតរចនាសម្ព័ន្ធនៃខ្សែសង្វាក់តម្លៃទាំងមូល ។
   
បើមើលពីស្រទាប់កាន់តែស៊ីជម្រៅអាចឃើញថា កំណើនសេដ្ឋកិច្ចនិងភាពប្រាកដប្រជានៃការពង្រីកការបើកទូលាយរបស់ប្រទេសចិនបានពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឱ្យសហគ្រាសទុនបរទេស
ចាក់ឫសនៅក្នុងប្រទេសចិន ។

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ប្រទេសចិនបានដាក់ចេញនូវគោលនយោបាយមួយចំនួនដែលបានជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញនិងមានភាពល្អប្រសើរ ។ សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបើកធ្វើនៅចុងឆ្នាំមុនបានធ្វើការរៀបចំចាត់ចែងមួយចំនួនចំពោះការពង្រីកការបើកទូលាយបែបប្រព័ន្ធរបបជាលំដាប់ ការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ប្រព័ន្ធនិងយន្តការសម្រាប់ជំរុញការវិនិយោគរបស់ពាណិជ្ជករបរទេសនិងបន្តទាក់ទាញការវិនិយោគនៅប្រទេសចិនជាដើមដែលធ្វើឱ្យសហគ្រាសទុនបរទេសមានលំហកាន់តែទូលំទូលាយនិងជំនឿចិត្តកាន់តែគ្រប់គ្រាន់ក្នុងការអភិវឌ្ឍនិងធ្វើអាជីវកម្មនៅប្រទេសចិន ។
    បច្ចុប្បន្ននេះ កត្តាមួយចំនួនដូចជាកំណើននៃសេដ្ឋកិច្ចសកលបានបង្អង់ល្បឿននិងហានិភ័យភូមិសាស្ត្រនយោបាយបានកើនឡើងជាដើមបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការវិនិយោគសកល ។

យ៉ាងណាមិញ នៅក្នុងរបាយការណ៍ស្តីពីចក្ខុវិស័យនៃការវិនិយោគសកលឆ្នាំ ២០២៥ ដែលចេញផ្សាយដោយស្ថាប័នទុនបរទេសជាច្រើន ទីផ្សារចិននៅតែទទួលបានការពេញនិយមយ៉ាងខ្លាំងដដែល ។ អាចប៉ាន់ប្រមាណថា ស្របពេលដែលរចនាសម្ព័ន្ធសេដ្ឋកិច្ចចិនមានភាពល្អប្រសើរថែមមួយកម្រិតទៀត សក្តានុពលខាងតម្រូវការក្នុងស្រុកត្រូវបានបញ្ចេញជាបន្តបន្ទាប់ សហគ្រាសទុនបរទេសដែលបាននិងកំពុងធ្វើអាជីវកម្មឱ្យកាន់តែស៊ីជម្រៅនៅប្រទេសចិននឹងទទួលបានលំហអភិវឌ្ឍន៍កាន់តែធំនិងភាគលាភកាន់តែច្រើន ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed