បន្ទាប់ពីកិច្ចប្រជុំពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានបញ្ចប់ដោយជោគជ័យ ផែនការគោលអភិវឌ្ឍន៍របស់ប្រទេសចិននៅក្នុងមួយរយៈកាលខាងមុខដែលកិច្ចប្រជុំពេញអង្គលើកនេះបានដា  ញ៉ាំងឱ្យអ្នកនយោបាយ អ្នកជំនាញធនាគារគំនិត និងប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសអាស៊ាននានាយកចិត្តទុកដាក់ជាទូទៅ ដោយសម្គាល់ឃើញថា ផែនការគោលរបស់ប្រទេសចិនសម្រាប់ជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន មិនត្រឹមតែមានសារសំខាន់ចំពោះការអភិវឌ្ឍរបស់ប្រទេសចិនខ្លួនឯងប៉ុណ្ណោះទេ ព្រមពេលជាមួយគ្នានេះ ក៏នឹងជះឥទ្ធិពលយ៉ាងស៊ីជម្រៅនិងវែងឆ្ងាយចំពោះប្រទេសអាស៊ានក្នុងការស្វែងរកផ្លូវទំនើបកម្មផងដែរ ។

មូលដ្ឋាននិងគោលដៅនៃការធ្វើទំនើបកម្មតាមបែបផែនចិន គឺធ្វើឱ្យប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់មានជីវភាពរស់នៅកាន់តែល្អប្រសើរ ។

ក្នុងដំណើរថ្មី ប្រទេសចិននឹងជំរុញការធ្វើកំណែទម្រង់តាមរយៈការបើកទូលាយ លើកកម្ពស់សមត្ថភាពបើកទូលាយក្នុងការពង្រីកកិច្ចសហប្រតិបតិ្តការអន្តរជាតិ ត្រួសត្រាយឥតឈប់ឈរនូវភាពជម្រៅនិងក្របខ័ណ្ឌបើកទូលាយចំពោះបរទេស ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីនិងត្រួសត្រាយចន្លោះអភិវឌ្ឍន៍ថ្មីដល់ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ។ និយាយចំពោះពិភពលោក ជាពិសេសគឺប្រទេសអាស៊ានដែលមានទឹកដីតភ្ជាប់ជាមួយប្រទេសចិន ប្រការនេះមានន័យថា នឹងមានទីផ្សារកាន់តែទូលំទូលាយនិងកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីដែលមិនធ្លាប់មានកាលពីមុន ។

នាពេលថ្មីៗកន្លងទៅនេះ លើខ្សែផ្លូវរថភ្លើងឆ្លងដែនចិន ឡាវ ថៃនិងម៉ាឡេស៊ី គ្រឿងសង្ហារិមនិងសម្ភារៈផ្ទះបាយដែលផលិតដោយប្រទេសចិន ផ្លែទុរេននិងផ្លែមង្ឃុតដែលផលិតដោយប្រទេសថៃ និងម្សៅដំឡូងមីដែលផលិតដោយប្រទេសឡាវ បាន “ជួបជុំគ្នា”នៅតាមខ្សែផ្លូវដែកដឹកជញ្ជូនទំនិញអន្តរជាតិតែមួយ ។ ខ្សែផ្លូវរថភ្លើងដឹកជញ្ជូនទំនិញអន្តរជាតិរវាងចិននិងប្រទេសអាស៊ាន បានប្រែពីខ្សែនីមួយៗទៅជាបណ្តាញឡូជីស្ទីកយ៉ាងស្អិតល្មួតសម្រាប់ការប្រាស្រ័យទាក់ទងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់ ។

តាម«របាយការណ៍ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាស៊ាន»ឆ្នាំ២០២៤ ដែលគណៈកម្មាធិការកិច្ចសហប្រតិបតិ្តការឧស្សាហកម្មRCEPចេញផ្សាយបានឱ្យដឹងថា ការរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច ជាឧបករណ៍ជំរុញដ៏សំខាន់នៃកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងអាស៊ាន ។ តាមការស្ថិតិ នៅឆមាសទីមួយឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសរុបរវាងចិននិងអាស៊ានគឺ៣,៣៦ទ្រីលានប្រាក់យាន់ចិន បានកើនឡើង១០,៥ភាគរយ ត្រូវជា១៥,៩ភាគរយនៃទំហំពាណិជ្ជកម្មសរុបជាមួយក្រៅប្រទេសរបស់ប្រទេសចិន ។

មួយផ្នែក ផ្លូវល្បឿនលឿននិងផ្លូវដែកល្បឿនលឿនរវាងចិននិងប្រទេសអាស៊ានមានចំនួនកាន់តែច្រើនឡើងៗ ការតភ្ជាប់គ្នាខាងគមនាគមន៍រវាងភាគីទាំងពីរមានកម្រិតកាន់តែខ្ពស់ ដែលបានផ្តលកម្លាំងចលករដល់ការប្រាស្រ័យទាក់ទងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ ។ មួយផ្នែកទៀត ការជំរុញកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធគមនាគមន៍ ក៏ស៊ីសង្វាក់គ្នានឹងសំណូមពរអភិវឌ្ឍន៍របស់ប្រទេសពាក់ព័ន្ធផងដែរ ។

សូមយកប្រទេសកម្ពុជាជាឧទាហរណ៍ កិច្ចកសាងនិងដំណើរការហេដ្ឋារចនាសម័្ពន្ធធុនធំបានផ្តល់កម្លាំងចលករយ៉ាងខ្លាំងដល់ការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងទេសចរណ៍ជាដើមរបស់ប្រទេសកម្ពុជា ។ កាលពីថ្ងៃទី ១ ខែ តុលា ឆ្នាំ២០២២ ក្នុងនាមជាគម្រោងសំខាន់ក្នុងការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ ” ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលសាងសង់និងដំណើរការដោយក្រុមហ៊ុនចិន បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។

ក្នុងអំឡុងពេលសាងសង់និងដំណើរការ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានផ្តល់ឱកាសការងាររាប់ម៉ឺននាក់ដល់តំបន់នេះ ដែលបានលើកកម្ពស់យ៉ាងច្បាស់នូវសមត្ថភាពនៃបណ្តាញផ្លូវថ្នល់ក្នុងតំបន់ ហើយបានជំរុញប្រកបដោយប្រសិទ្ធភាពនូវការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ។ កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាគម្រោងជានិមិត្តសញ្ញាក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាសមិទ្ធផលប្រវត្តិសាស្ត្រក្នុងវិស័យដឹកជញ្ជូនផ្លូវអាកាសរបស់កម្ពុជា ហើយក៏ជាសមិទ្ធផលដ៏ធំនិងសំខាន់នៃ “ចំណងមិត្តភាពបងប្អូនដែកថែប”រវាងកម្ពុជានិងចិនផងដែរ ប្រជាជនក្នុងតំបន់ពោរពេញដោយក្តីរំពឹងទុកយ៉ាងខ្លាំងចំពោះការរួមចំណែករបស់ព្រលានយន្តហោះថ្មីក្នុងការជំរុញការអភិវឌ្ឍទេសចរណ៍ ។

ផ្លូវដែកចិន-ឡាវ ផ្លូវដែកល្បឿនលឿនហ្សាកាតា-បាងឌុង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រមនិងគម្រោងផ្លូវដែកល្បឿនលឿនចិន-ថៃដែលកំពុងសាងសង់ ជាសមិទ្ធផលជាក់ស្តែងនៃការធ្វើទំនើបកម្មតាមបែបផែនចិន ដែលប្រទេសអាស៊ាននានាអាចមើលឃើញបាននិងទទួលអារម្មណ៍បាន ។ ការធ្វើទំនើបកម្មតាមបែបផែនចិនបានបំបែកទស្សនៈខុសឆ្គងថា ការធ្វើទំនើបកម្មត្រូវធ្វើតាមតែលោកខាងលិច វាបានបង្ហាញពីទិដ្ឋភាពថ្មីមួយទៀតនៃការធ្វើទំនើបកម្ម ដែលបានបំពេញបន្ថែមភាពប្រាកប្រជាដ៏មានតម្លៃដល់ពិភពលោកដែលមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង ហើយបានបង្កើតជាកាលានុវត្តភាពអភិវឌ្ឍន៍កាន់តែច្រើន ។

ក្នុងការកែទម្រង់និងបើកទូលាយ ការធ្វើទំនើបកម្មតាមបែបផែនចិននឹងត្រួសត្រាយអនាគតកាន់តែទូលំទូលាយនិងមានភាពកាន់តែភ្លឺស្វាង ដើម្បីនាំមកនូវកាលានុវត្តភាពថ្មីកាន់តែច្រើនដល់បណ្តាប្រទេសនានាលើពិភពលោក ជាពិសេសគឺបណ្ដាប្រទេសអាស៊ានតែម្ដង ៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ៖

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed