ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បញ្ជូនខ្លួនក្រុមជនសង្ស័យដែលធ្វើសកម្មភាព លួច ឆក់ ប្លន់ យ៉ាងសកម្មទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរ។ ក្រុមជនសង្ស័យ ដែលធ្វើសកម្មភាពលួចឆក់ប្លន់យ៉ាងសកម្មនៅទីក្រុងភ្នំពេញត្រូវបានកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកអធិការរង ចុះបង្ក្រាប និងឃាត់ខ្លួនបាន៣នាក់ នៅវេលាម៉ោង៦ល្ថាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះជួលមួយកន្លែង តាមបណ្ដោយផ្លូវ 5K ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថាការចុះបង្ក្រាបជនសង្ស័យដែលជាមុខសញ្ញាលួច ឆក់ប្លន់ ម៉ូតូរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញនេះ ដែលមានជនរងគ្រោះមកដាក់ពាក់បណ្តឹងជាបន្តបន្ទាប់ រហូមានការស៊ើបអង្កេត ឈានដល់ការ ឆ្មក់ចុះបង្ក្រាប់តែម្តង។
ឃាត់ខ្លួនជនសង្ស័យ៣នាក់ ស្រីម្នាក់ និង ដកហូតវត្ថុតាងរួមមាន ស្លាកលេខម៉ូតូមួយចំនួន និង មួកសុវត្ថិភាពមួយចំនួនផងដែរ។ ក្រុមជនសង្ស័យ និង វត្ថុតាងត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed