ខេត្ត បាត់ដំបង ៖ អនុវត្ត តាម ផែនការ លេខ ០០៣ ផ ក – នប ចុះ ថ្ងៃ ទី ២៧ ខែមករា ឆ្នាំ ២០២២ របស់ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង ក៏ ដូច អនុសាសន៍ ណែនាំ ផ្ទាល់ របស់ លោក ឧត្តមសេនីយ៍ទោ សាត គឹ ម សាន ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង នៅ ថ្ងៃ អាទិត្យ ១៣ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រី ស័ក ព . ស .២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ៣០ ខែមករា ឆ្នាំ ២០២១ លោក វរសេនីយ៍ឯក ប៉ា ង ហៀ ង អធិការ នគរបាល ស្រុក គាស់ ក្រឡ និង លោក វរសេនីយ៍ឯក សុខ សា រិ ន អធិការ នគរបាល ស្រុក បប វេ ល បាន ដឹកនាំ កម្លាំង

ជំនាញ និង កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋបាល នៅ ក្នុង មូលដ្ឋាន ដែល មាន ទីប្រជុំជន លក់ដូរ ច្រើន ចុះ ផ្សព្វផ្សាយ ណែនាំ ដល់ អាជីវករ លក់ដូរ នៅ ក្នុង ផ្សារ កុំឱ្យ មានការ លក់ដូរ ផាវ គ្រប់ ប្រភេទ កាំជ្រួច គ្រឿងផ្ទុះ ផ្សេងៗ ក្នុង ឱកាស ពិធី បុណ្យចូលឆ្នាំ ថ្មី ប្រពៃណី ចិន – វៀតណាម ដែល បញ្ហា នេះ អាច នាំ បង្ក ឱ្យ មាន គ្រោះថ្នាក់ ឬ បង្ក ការ រំខាន ដល់ ប្រជាពលរដ្ឋ នៅ មូលដ្ឋាន និង បាត់បង់ សណ្តាប់ធ្នាប់ សង្គម ផង ដែរ ។

ជាម យ យ គ្នា នោះ លោក ក៏ បាន បំផុស ឱ្យ អាជីវករ ក៏ ដូច ប្រជាពលរដ្ឋ បង្កើន ការ ប្រុង ប្រយ័ត្ន ចំពោះ ភ្លើងទៀន ធូប និង ចរន្តអគ្គិសនី ផ្សេងៗ ជៀសវៀង មាន គ្រោះ អ គិ្គ ភ័យ កើតឡើង ជាយថាហេតុ ។ ព្រម ជាមួយ គ្នា នោះ នគរបាល យើង បាន ផ្តល់ នូវ លេខ ទូរស័ព្ទ ជូន ពួក គាត់ ដើម្បី គាត់ បាន ផ្តល់ ព័ត៌មាន មក សមត្ថកិច្ច ទាន់ ពេលវេលា ក្នុង ករណី គាត់ មាន បញ្ហា ទាក់ទង នឹង ការងារ សន្តិសុខ សង្គម ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed