ធ្វើស៊ីថ្ងៃ១៤គុម្ភ:
១៤គុម្ភ: ជាទិវានៃក្តីស្រឡាញ់ ដែលអត្ថន័យដើមគេចង់បង្ហាញពី មនោសញ្ចេតនា ការស្រលាញ់រាប់អានគ្នាជា
សកល ជាទូទៅ ក្នុងក្របខណ្ឌគ្រួសារ ក្របខណ្ឌមនុស្សជាតិទូទៅ ។
តែមានយុវជនមួយចំនួនតូច បានយល់ឃើញនិង ប្រើប្រាស់ថ្ងៃ១៤គុម្ភ:នេះ ជាទិវាស្នេហា ឬទិវាបរិច្ចាគព្រហ្មចារីទៅវិញ ដោយពួកគេនិយមជូនកាដូ ជូនផ្កាគ្នាទៅវិញទៅមក ជាថ្នូរនៃការសុំ និង ជាចម្លើយនៃការព្រមទទួលយកភ្លើងស្នេហាផ្លូវកាត់ជាដើម និងមានយុវតីខ្លះទៀតខំរក្សាខ្លួនប្រាណមកអស់រយៈពេល១៥-១៦ឆ្នាំមកហើយក៏ត្រូវសម្រេចចិត្តលះបង់ខ្លួនប្រាណក្នុងថ្ងៃនេះក៏មានដែរ។
ជាក់ស្តែងគេសង្កេតឃើញ ថ្ងៃ១៤គុម្ភ:នៅតាមផ្ទះសំណាក់ និង សណ្ឋាគារមួយចំនួន មានភ្ញៀវចូលគេងពេញៗច្រើនជាងថ្ងៃធម្មតា ដែលភាគច្រើននៃភ្ញៀវទាំងនោះគឺជាក្រុមយុវជនជ្រុលនិយមនោះឯង ។
ផ្ទុយពីការគិតខាងលើនេះ ព្រះធម្មាលង្ការមុនី ចាន់ សុជន់ ព្រះគ្រូចៅអធិការវត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) និងជាទីប្រឹក្សា សម្ព័ន្ធយុវជនអាហារូបករណ៍ ស២ សាខាខេត្តបន្ទាយមានជ័យ បានចាប់យកថ្ងៃ១៤ គុម្ភ:នេះ ប្រារព្ធពិធីធម្មយាត្រា ដើម្បីប្រឆាំងគ្រឿងញៀ និងគ្រឿងស្រវឹងទៅវិញ។
ពិធីនេះធ្វើឡើងក្រោមប្រធានបទ” គ្រឿងញៀននិងស្រាជាមេបញ្ហាគ្រោះថ្នាក់ ដល់ខ្លួនឯងគ្រួសារ និង សង្គមជាតិ” ដែលមានអ្នកចូលរួមធ្វើដំណើរដោយថ្មើរជើង ទាំងព្រះសង្ឃ សមណៈសិស្សនិស្សិត សរុបប្រមាណ
២០០រូប ក្នុងទិសដៅចេញដំណើរពីវត្ត ប្រាសាទស្រះកណ្តាល(ខ្ចាស់) ឃុំបុស្បូវឆ្ពោះ ទៅកាន់ប្រាសាទតាញឹម ឃុំឈ្នួរមានជ័យ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានរយ:ចម្ងាយ៩គីឡូម៉ែត្រ។
ឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឲ្យគេហទំព័រកម្ពុជាថ្ងៃថ្មីដឹងថា ឯកឧត្តមសូមថ្លែងអំណរគុណនិង កោតសរសើរដោយស្មោះចំពោះទឹកព្រះទ័យ និងការលះបង់ខ្ពស់របស់ព្រះអង្គ ចាន់ សុជុន់ ព្រះចៅអធិការវត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) និងជាទីប្រឹក្សាកិត្តិយស សម្ព័ន្ធយុវជនអាហារូបករណ៍ ស២ខេត្តបន្ទាយមានជ័យ ដែលលោកបានចំណាយពេលវេលា ដ៏មានតម្លៃ និងបច្ច័យដ៏ច្រើន ដើម្បីជួយព្យាបាលសង្គម ពីភាពអសីលធម៌ អំពើអាណាចារ្យ បងតូចបងធំ ក្មេងទំនើង ជាពិសេសបញ្ហាគ្រឿងញៀន គ្រឿងស្រវឹងនេះតែម្តង។
បញ្ហាទាំងអស់នេះរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី លោកបាមនឹងកំពុងយកចិត្តទុកដាក់លើកិច្ចការ
ទាំងអស់នេះ យ៉ាងយកចិត្តទុកដាក់ផងដែរ។
គួររំលឹកជូនផងដែរថា ធម្មយាត្រាប្រឆាំងគ្រឿងញៀននេះ
បានរៀបចំមកបាន៣ឆ្មាំកន្លងមកហើយ៕
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។
📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។