ចេញផ្សាយថ្ងៃទី ២៦.០៥.២០២២

ភ្នំពេញ​ ៖​ ខណៈ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​រវល់​រឿង​ឃោស​នាការ​​បោះ​ឆ្នោត​ឃុំ​-សង្កាត់​នាពេល​ខាង​មុខនេះ​ ម្ចាស់​ហាង​កាហ្វេ​ឈ្មោះ​ ចាន់​ ដែរ​មាន​ទីតាំង​ស្ថិតនៅ​ ភូមិ​ពងទឹក​ សង្កាត់​ពងទឹក​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ បាន​លួច​បេីក​ល្បែង​ស៊ី​សង​មាន់​ជល់​តាម​ទូរទស្សន៍​ ភ្នាល់​លុយ​រាប់​សិប​លាន​ក្នុង​មួយ​ថ្ងៃ ៗ ហើយល្បែង​ស៊ីសង​ប្រភេទ​មាន់​ជល់​តាម​ទូរទស្សន៍​នេះ​មិនមែន​ មាន​តែនៅ​កន្លែង​ហាង​កាហ្វេ​ម្ចាស់​ឈ្មោះ​ ចាន់​ នេះ​តែ​មួយ​ទេ​ នៅ​មាន​មួយ​ទីតាំង​ទៀត​ដែរ​នៅ​ក្បែរ​នោះ​ដែរ​ដោយ​បងប្អូន​ លោក​ ហាក់​ គួយ​ ចៅ​សង្កាត់​ពងទឹក​ជា​អអ្នកបេីកតែ​ម្ដង​ ហេតុអ្វី ? លោកចៅសង្កាត់មិនបង្ក្រាប ? ។

ពលរដ្ឋ​ដែល​រស់​នៅ​ទីនោះ​ដាក់​ការ​សង្ស័យ​ថា​ ប្រហែល​លោក​ ហាក់​ គួយ​ ចៅ​សង្កាត់​ពងទឹក​ត្រូវ​ថ្នាំសន្ដំ​គេ​ហើយ​មេីលទៅ​ បាន​ជា​មេីល​មិន​ឃេីញ​កន្លែង​បេីក​ល្បែង​ស៊ីសង​ដែលនៅ​ក្បែរ​ផ្ទះ​របស់លោក​បែប​នេះ​ ពិសេស​សូម្បីតែ​សម្ថកិច្ច​ក៏​មិន​ហ៊ាន​ទៅ​ក្បែរ​ផង​។

ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងទាំងអស់នោះ សំណូមពរដល់លោកស្រី​ គឹម​ ញឹប​ អភិបាលខណ្ឌដង្កោ និងលោក​ ជឹម​ ស៉ី​ថា​ អធិការនគរបាលខណ្ឌដង្កោ មានវិធានការចំពោះទីតាំងល្បែង​ស៉ី​សងខាង​លេី​នេះផង។

សូមបញ្ជាក់ថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។

បើយោងតាមច្បាប់ បទល្មើសល្បែងស៊ីសង ក្នុងជំពូកទី ៣ ទោសបញ្ញត្តិបានចែងនៅក្នុង មាត្រាទី ៤ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ១០០០០ រៀលដល់ ៥០០០០ រៀលឬដាក់ពន្ធនាគារពី ១ថ្ងៃដល់ ១ខែក្នុងករណីមិនរាងចាលទៀត ទោសពិន័យជាប្រាក់ពី ២០ម៉ឺនរៀល ដល់ ៥ សែនរៀល ដាក់ពន្ធនាគារពី ១ខែដល់ ១ឆ្នាំ ។

មាត្រាទី ៥ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥លានរៀល ដល់ ២០លានរៀល នឹងដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកល្បែងស៊ីសង អ្នកចាត់ចែង និងភ្ងាក់ងារស៊ីសង ក្នុងករណីពុំរាងចាល ត្រូវផ្ដន្ទាទោសពិន័យដាក់ពន្ធនាគារខាងលើជាអតិបរិមា នឹងមានមាត្រាទី ៦ / ៧ / ៨ / ៩ /១០និង ១១ ទៀតផង ។

ក្រុមការងារអ្នកសារព័ត៌មានយើង Raksmey News /RMN News រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕ N 7
ទូរសព្ទទំនាក់ទំនង : 012278222
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed