ភ្នំពេញ : មានប្រភពរាយការណ៍មកថា មានទីតាំងលេងល្បែងស៊ីសងជល់មាន់និងឡូតូ តាមប្រព័ន្ធអនឡាញ(ដុះស្លែមួយកន្លែងក្នុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ) បានបើកលេងយ៉ាងអនាធិបតេយ្យជាយូរខែ មកហើយ ដោយឡែកសមត្ថកិច្ចមន្ត្រីជំនាញ ហាក់បីដូចជាពុំមានវិធានការណ៍ទប់ស្កាត់និងបង្ក្រាបសោះឡើយ។

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួករបស់ខ្លួន មិនអាចបើកល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត នៅលើទឹកដី ខណ្ឌច្បារអំពៅ បានឡើយ។

ប្រជាពលរដ្ឋរស់នៅ ក្បែរទីតាំងល្បែងស៊ីសងខាងលើ ដាក់ការសង្ស័យ មន្រ្ដីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ល្បែងសុីសង មួយកន្លែងនេះ ផងក៏មិនដឹង ទើបមានបើកល្បែងសុីសងខុសច្បាប់ ទុកឲ្យក្រុមញៀនល្បែងប្រុស ស្រី ក្មេងចាស់ ចូលលេងជារៀងរាល់ថ្ងៃគ្មានការបង្ក្រាប! ឬទប់ស្កាត់ ទាល់តែសោះ។

ក្នុងករណីខាងលើនេះដែល ការិយាល័យនិពន្ធសារព័ត៌មាន រស្មីញ៉ូស៍ បានទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាមទៅលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅលោកមិនបានឆ្លើយតបទេ ចំណែកឯលោក ចេង មុនីរ៉ា អភិបាលខ័ណ្ឌច្បាអំពៅអង្គភាពសារព័ត៌មានបានទំនាក់ទំនងទៅតាមផេករបស់រដ្ឋបាលខណ្ឌច្បារអំពៅដើម្បីរាយការណ៍ជូនជ្រាបជាព័ត៌មានដើម្បីមានវិធានការក្នុងការចុះបង្ក្រាបតែពុំមានការឆ្លើយតបនឹងចូលមើលឡើយ។

នេះបើយោងតាមច្បាប់ល្បែងស៊ីសង ជំពូកទី ៣ ស្ដីពីបទល្មើសល្បែងស៊ីសង ទោសប្បញ្ញត្តិ – មាត្រា ៤ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល( ១០.០០០៛០០ )ដល់ប្រាំម៉ឺនរៀល ៥០.០០០៛០០ ឬដាក់គុកពីមួយសប្ដាហ៍ដល់មួយខែ ។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល ( ៥០.០០០៛០០ )ដល់ប្រាំសែនរៀល( ៥០០.០០០៛០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ ។

  • មាត្រា ៥.ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល ( ៥.០០០.០០០៛០០ ) ដល់ម្ភៃលានរៀលនិងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់( ២០.០០០.០០០៛០០)ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង ។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា ។
  • មាត្រា៦ កាលណានៅក្នុងវង់ល្បែងមានអនីតិជនម្នាក់ឬច្រើននាក់នៅជាមួយផង ទោសដែលបានចែងក្នុងមាត្រា ៤និងមាត្រា ៥ នៃច្បាប់នេះ ត្រូវយកមកអនុវត្តដល់អតិបរមា ។
  • មាត្រា ៧.ក្នុងករណីណាក៏ដោយ ប្រាក់ដែលដាក់ក្នុងវង់ល្បែង ប្រាក់ដែលមាននៅនឹងខ្លួនអ្នកចាត់ចែងល្បែងនៅនឹងខ្លួនមេល្បែង នៅនឹងខ្លួនភ្នាក់ងារល្បែង នៅនឹងខ្លួនអ្នកជួយស៊ីសងក្នុងវង់ល្បែង នៅនឹងខ្លួនអ្នកទទួលភារកិច្ចខាងគណនេយ្យ នៅនឹងខ្លួនអន្តរការីនិងនៅនឹងខ្លួនអ្នកលេងល្បែង ត្រូវភ្នាក់ងារមានសមត្ថកិច្ចចាប់រឹបអូសហើយ ធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវបញ្ជូនទៅតុលាការ ។
    វត្ថុតាងសំរាប់បម្រើឱ្យការលេងល្បែងនោះ ក៏ត្រូវរឹបអូសដូចខាងលើនេះដែរ ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋសូមសុំណូមពរ ទៅដល់លោក ចេង មុនីរ៉ា អភិបាលខ័ណ្ឌច្បាអំពៅ និងលោក ម៉ៅ សឿន អធិកាខ័ណ្ឌច្បារអំពៅ ជួយចាត់មន្ត្រីក្រោម ឪវាទ ចុះទប់ស្កាត់ ទង្វើ មិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងសុីសងខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីធានានូវសន្តិសុខសុវត្ថិភាព ជាពិសេសភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពខ្ពស់ផង៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed