ខេត្តស្វាយរៀង : ប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំមេសថ្ងក ស្រុកចន្រ្ទា បានរាយការណ៍មកអង្គភាពសាព័ត៌មាន យើងថា មានទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញ បាននឹងកំពុងបើកលេងស្ទើរជារៀងរាល់ថ្ងៃ ទទួលភ្ញៀវអ្នកញៀនល្បែង មកពីគ្រប់ទិសទី ដោយមិនខ្លាចញញើតនិងអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានសោះឡើយ ដែលមានទីតាំងស្ថិតនៅក្នុងនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង ក្រោយ សាលាស្រុកចន្រ្ទា  ហេតុអ្វីសមត្ថកិច្ចពាក់ព័ន្ធមិនមានវិធានការចុះបង្ក្រាប ឬមួយមានអ្វីនៅពីក្រោយ?

ប្រភពបានឲ្យដឹងថា : ចំពោះទីតាំងជល់មាន់មួយកន្លែងនេះមិនដែលឃើញមានអាជ្ញាធរមានសមត្ថកិច្ចណាចុះមកបង្ក្រាបនោះឡើយ បានបើកលេងជាយូរណាស់មកហើយ ។ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះទីតាំងល្បែងស៊ីសងមាន់ជល់ onlineមួយនេះ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើង ជាក់ជាមិនខានដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច  ឆក់ ប្លន់និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង។

ប្រភពព័ត៌មានបានបន្តទៀតឲ្យដឹងថា៖ ទីតាំង​ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ទាំងនេះ គេសង្ស័យថាប្រហែលជាមានការសែនព្រេនរៀងរាល់ថ្ងៃសីលដល់បារមីម្ចាស់ទឹកម្ចាស់ដី អស់ហើយមើលទៅ ទើបអាចបិទបាំងលាក់ខ្លួនបំពួនកាយមិនឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់មើលឃើញ។

បើយោងតាម ជំពូកទី៣ ទោសប្បញ្ញត្តិ មាត្រា៥ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង។ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋបានសូមនូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលស្វាយរៀង និង លោកឧត្តមសេនីយ៍ទោ ពេជ្រ​ វីរៈ​  ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើផង ដើម្បីធានានូវសន្តិសុខសុវត្ថិភាព ជាពិសេសភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាព។

អង្គភាព​អ្នកសារព័ត៌មាន​យើងខ្ញុំ ចុះផ្សាយ​ខាងលើនេះ​គ្មាន​គោលបំណង​ញុះញង់ ធ្វើឱ្យប៉ះពាល់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ណា​នោះទេ គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ អង្គភាព​សារព័ត៌មាន​យើង​រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ភាគីព្រមទាំង ស្ថាប័ន​ពាក់ព័ន្ធ​ គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​ច្បាប់របប​អ្នកសារព័ត៌មាន​ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed