ខេត្តត្បូងឃ្មុំ : ទីតាំងល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញបោះក្រុមហ៊ុនSB24 មួយកន្លែងនៅតែបើកដំណើរការលេងយ៉ាងពេញបន្ទុកក្នុងភូមិអង្គរជ័យ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទោះបីជាអាជ្ញាធរក្នុងមូលដ្ឋាន ចុះធ្វើកិច្ចសន្យាអប់រំ បញ្ឈប់កុំឱ្យមានការបើកល្បែងស៊ីសងនិងផ្ដល់ទីតាំងយ៉ាងណាក៏ដោយ ម្ចាស់ទីតាំងខាងលើនៅតែអាចបើកដំណើរការយ៉ាងរលូន ដោយមិនខ្លាច ការចុះបង្ក្រាបពីសមត្ថកិច្ចឡើយ ។
ជាក់ស្តែងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ គេសង្កេតឃើញថាទីតាំងល្បែងសុីសងអនឡាញ របស់ ក្រុមហ៊ុន SB24 នៅតែបន្តបើកលេងទោះបីសមត្ថកិច្ចចុះអប់រំនឹងធ្វើកិច្ចសន្យាម្ដងរួចហើយក៏ដោយ ហើយចំណុចភូមិសាស្ត្រខាងលើ កំពុងតែពង្វក់ស្មារតីក្រុមអ្នកញៀនល្បែងអោយឆ្កួតវង្វេងភ្លេចគិតពីកំរិតជីវភាពគ្រួសារក្រលំបាក ខ្លះជំពាក់គេវ័ណ្ឌក ខ្លះអស់ម៉ូតូ និងខ្លះទៀតហ៊ានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ឈ្លោះប្រកែកទាស់ទែងវាយប្រពន្ធកូនក៏មាន ។
ប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញនេះ គេសង្ស័យថាប្រហែលជាមានការសែនព្រេនរៀងរាល់ថ្ងៃសីលដល់បារមីម្ចាស់ទឹកម្ចាស់ដី អស់ហើយមើលទៅ ទើបអាច បើកដំណើរការឡើងវិញ ហើយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមើលឃើញ។ប្រភពដដែលបានបន្តទៀតថា ម្ចាស់បនល្បែង មាន់ជល់តាមប្រព័ន្ធអនឡាញ និងឡូតូ មានឈ្មោះថា SB24 មានការបើកលេងល្បែង ឲ្យស៊ីសងដាក់លុយធំៗ ប្រចាំនៅស្រុកត្បូងឃ្មុំ ។
ប្រជាពលរដ្ឋនិងមហាជនទូទៅ ពិសេសរាស្ត្រ ក្នុងមូលដ្ឋានបានលើកឡើងថា ហេតុអ្វីទីតាំងទាំងនេះ ហ៊ានបើកលេងយ៉ាងកក្រើកឡើងវិញ ឬមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបើកភ្លើងខៀវ ឱ្យម្ចាស់ទីតាំងល្បែងស៊ីសងទាំងនេះទើបបានដំណើរការឡើងវិញដូច្នេះ។
បើយោងតាម ជំពូកទី៣ ទោសប្បញ្ញត្តិ មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង។ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំបានធ្វើការទំនាក់ទំនងទៅលោកវីរៈសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ តាមប្រព័ន្ធតេឡេក្រាម លោកចូលមើល តែមិនមានការឆ្លើយតប តែទោះបីជាយ៉ាងណាក៏ដោយ អង្គភាពយើងខ្ញុំ រង់ចាំការឆ្លើយបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទៅតាមច្បាប់របបអ្នកសារព័ត៌មាន។
ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរទៅដល់លោកឧត្ដមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជាពិសេស ឯកឧត្តម ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ មេត្តាទានមានវិធានការណ៍ ចាត់កម្លាំងក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបរាល់ល្បែងសុីសង នៅចំណុចទីតាំងខាងលើនេះផងទាន! ដើម្បីរក្សាបានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងគោរពគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ០៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃ៕