ខេត្តកំពង់ចាម : បើតាមសេចក្តីរាយការណ៍មួយបានអោយដឹងថា ល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញ ជាមួយកន្លែង របស់ក្រុមហ៊ុន R78 បើកដំណើរការលេងយ៉ាងពេញបន្ទុកក្នុងភូមិកុមារាជ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកពង់ចាម ខណៈអាជ្ញាធរក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់។
ជាក់ស្តែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ គេសង្កេតឃើញថាទីតាំងល្បែងសុីសងអនឡាញ របស់ ក្រុមហ៊ុន R78 នៅចំណុចភូមិសាស្ត្រខាងលើ កំពុងតែពង្វក់ស្មារតីក្រុមអ្នកញៀនល្បែងអោយឆ្កួតវង្វេងភ្លេចគិតពីកំរិតជីវភាពគ្រួសារក្រលំបាក ខ្លះជំពាក់គេវ័ណ្ឌក ខ្លះអស់ម៉ូតូ និងខ្លះទៀតហ៊ានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ឈ្លោះប្រកែកទាស់ទែងវាយប្រពន្ធកូនក៏មាន ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្រ្តខាងលើ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? មេបនល្បែងស៊ីសង និងបក្សពួករបស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសងមាន់ជល់ តាមអនឡាញ នៅលើទឹកដី ស្រុកព្រៃឈរ បានឡើយ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។
នេះបើយោងតាម ជំពូកទី៣ ទោសប្បញ្ញត្តិ មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង។ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំបានទំនាក់ទំនងតាមរយៈប្រព័ន្ធតេឡេក្រាមទៅលោកវីរៈសេនីយ៍ឯក សេង ណា អធិការនគរបាលស្រុកព្រៃឈរ លោកឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមមកវិញថា “អរគុណ ទទួលបាន” ។ តែទោះជាយ៉ាងណាក៏ដោយ អង្គភាពយើងខ្ញុំ រង់ចាំការឆ្លើយបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទៅតាមច្បាប់របបអ្នកសារព័ត៌មាន។
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរទៅដល់លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ជាពិសេស ឯកឧត្តម អភិបាលខេត្តកំពង់ចាម មេត្តាមានវិធានការណ៍ ចាត់កម្លាំងក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបរាល់ល្បែងសុីសង នៅចំណុចទីតាំងខាងលើនេះផងទាន! ដើម្បីរក្សាបានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងគោរពគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ០៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃ៕