ភ្នំពេញ៖ ទីតាំងបង្កប់​ល្បែង​ស៊ី​សង​យីហោ​ “តារាងបាល់ទាត់កាឡាក់សុី”​ ប្រចាំខណ្ឌដង្កោ គេអត់ឃើញមានសមត្ថកិច្ចពាក់ព័ន្ធចុះទៅបង្ក្រាបឡើយ ដែលតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ស្ថិតក្រោមផ្លាកយីហោយីហោ​ “តារាងបាល់ទាត់ galaxy”​ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិម័រសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ​។

ប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំង​ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ស្ថិតក្រោមផ្លាកយីហោ​ “តារាងបាល់ទាត់ galaxy” ខាងលើនេះ គេសង្ស័យថាប្រហែលជាមានការសែនព្រេនរៀងរាល់ថ្ងៃសីលដល់បារមីម្ចាស់ទឹកម្ចាស់ដី ខ្មោចព្រាយបីសាចអស់ហើយមើលទៅ ទើបអាចបិទបាំងលាក់ខ្លួនបំពួនកាយមិនឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់មើលឃើញ។

ប្រភពដដែលបានបន្តទៀតថា ម្ចាស់បនល្បែង មាន់ជល់តាមប្រព័ន្ធអនឡាញ មានការបើកលេងល្បែង ឲ្យស៊ីសងដាក់លុយធំៗ ខាងលើនេះ ហើយមានការអួតក្អែងៗ ប្រាប់អ្នកដែលមកលេងកន្លែងរបស់ខ្លួន ឱ្យតែអ្នកមកលេងល្បែងស៊ីសងនៅទីតាំងរបស់ខ្លួន មិនបាច់ភ័យខ្លាចនោះទេ បើសិនជាមានសមត្ថកិច្ចចុះមកចាប់ រូបគេធានាចេញលុយដោះស្រាយទាំងអស់ អញ្ចឹងសុំអ្នកមកលេងកុំបារម្ភអី។

ទោះបីជាយ៉ាងនេះក្តី ប្រជាពលរដ្ឋកំពុងតែមានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះវត្តមានទីតាំងល្បែងស៊ីសងខុសច្បាប់មួយនេះ ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយជាហេតុបង្កឲ្យមានការជំលោះទាស់ទែងគ្នា ក្នុងគ្រួសារ មានអំពើឆក់ប្លន់ និងភាពអសន្តិសុខផ្សេងៗជាដើម។ហើយប្រជាពលរដ្ឋក៏បានស្នើសុំដល់ លោកស្រី គឹម ញិបអភិបាលខណ្ឌដង្កោ និង​ លោក ជីម សុីថា អធិការ នគរបាលខណ្ឌដង្កោជួយចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង។

សូមរំលឹកថា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំជាមួយលោកស្នងការរង ទទួលការងារព្រហ្មទណ្ឌ លោកលោកស្រីនាយ នាយរងការិយាល័យជំនាញព្រហ្មទណ្ឌ លោក លោកស្រី អធិការរង លោក លោកស្រីនាយផ្នែក ទទួលការងារជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្បីពង្រឹងអនុវត្តវិធានការបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌផ្សេងៗឲ្យមានប្រសិទ្ធភាពផងដែរ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌបានសូមនូមពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកវរសេនីយ៍ឯក ជីម សុីថា អធិការ នគរបាលខណ្ឌដង្កោចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងបើកការលេងភ្នាល់ដាក់ប្រាក់ យ៉ាងពេញទំហឹង នៅក្នុងមូលដ្ឋានខាងលើនេះដើម្បីធានានូវសន្តិសុខសុវត្ថិភាព ជាពិសេសភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពខ្ពស់ផង៕
https://fb.watch/o6UCVuisSe/?mibextid=6aamW6
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed