ភ្នំពេញ ៖ ទីតាំងបង្កប់ល្បែងស៊ីសងយីហោ “ក្លឹបបាល់ដក់ជ្រោយចង្វារ” ប្រចាំខណ្ឌជ្រោយចង្វា កន្លងមក សមត្ថកិច្ច បាន ចុះទៅបង្ក្រាប ម្ដងរួចមកហើយ បានតែមួយរយៈខ្លី តែប៉ុណ្ណោះ។ ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញនិងអាប៉ោងស្ថិតក្រោមផ្លាកយីហោយីហោ “ក្លឹបបាល់ដក់ជ្រោយចង្វារ” នេះ បានចាប់ដំណើរការឡើងវិញ ស្ថិតនៅ ភូមិដើមគរ តាមផ្លូវទន្លេសាប ចម្ងាយពីរសង្កាត់ជ្រោយចង្វា ៥០០ម៉ែត្រ ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
គួររំលឹកផងដែលថា ÷ កាលពីនៅរសៀលថ្ងៃទី១៦ ខែកញ្ញាឆ្នាំ ២០២៣ ដោយបានអនុវត្តឡើងដោយមានការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយក៏មានការជម្រុញបន្ថែមពីស្នងការរងទទួលការងារផែន ក្រោមការសម្របសម្រួលផ្នែកច្បាប់ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
នៅរសៀលថ្ងៃទី១៦ ខែកញ្ញាឆ្នាំ ២០២៣ ទីតាំងបនល្បែងជល់មាន់ អាប៉ោងតាមអនឡាញ និងលេងបៀរស្ទើរគ្រប់ប្រភេទដ៏ធំមួយកន្លែង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះលបឆ្មក់បង្ក្រាប និងឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៩នាក់ (ស្រីម្នាក់) និងដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសល្បែងស៊ីសងមួយចំនួន ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសចោរកម្មផ្សេងៗ ដូចជា អំពើលួច ឆក់ ប្លន់ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ របស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ប្រតិបត្តិការលបឆ្មក់បង្ក្រាបទីតាំងបនល្បែងជល់មាន់ អាប៉ោងតាមអនឡាញ និងលេងបៀរស្ទើរគ្រប់ប្រភេទដ៏ធំមួយកន្លែង និងឈានដល់ការឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៩នាក់ផងដែរ។
ហើយ ក្នុងការ ចុះបង្ក្រាប របស់សមត្ថកិច្ច មិនទាន់បានមួយដង្ហើមចង្រិតផងស្រាប់តែឃើញទីតាំងខាងលើបានចាប់ផ្ដើមដំណើរការ បើក ឡើងវិញជាធម្មតា។ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ទីតាំងល្បែងស៊ីសងអាប៉ោង ជល់មាន់តាមប្រព័ន្ធអនឡាញ ស្ថិតក្រោមផ្លាកយីហោ “ក្លឹបបាល់ដក់ជ្រោយចង្វា” ស្ថិតនៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ គេសង្ស័យថាប្រហែលជាមានការសែនព្រេនរៀងរាល់ថ្ងៃសីលដល់បារមីម្ចាស់ទឹកម្ចាស់ដី ខ្មោចព្រាយបីសាចអស់ហើយមើលទៅ ទើបអាចបិទបាំងលាក់ខ្លួនបំពួនកាយមិនឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់មើលឃើញឡើយ។
ករណីខាងលើនេះអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនង តាមរយៈតេឡេក្រាមដើម្បីរាយការណ៍ជូន លោក ម៉ៅ ប៊ុនថា ចៅសង្កាត់ជ្រោយចង្វារ ហើយក៏ជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ ជ្រោយចង្វារ ដើម្បីសុំការអត្ថាធិប្បាយជុំវិញករណីខាងលើនេះ ប៉ុន្តែលោកមិនមានការឆ្លើយតបនោះទេ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌបានសូម សំណូមពរ ទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកវរសេនីយ៍ឯក លៀក ចាន់រាបសា អធិការ នគរបាលខណ្ឌជ្រោយចង្វារ ចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងបើកការលេងភ្នាល់ដាក់ប្រាក់ យ៉ាងពេញទំហឹង នៅក្នុងមូលដ្ឋានខាងលើនេះដើម្បីធានានូវសន្តិសុខសុវត្ថិភាព ជាពិសេសភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពខ្ពស់ផង៕
https://fb.watch/o6UCVuisSe/?mibextid=6aamW6
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk