រាជធានីភ្នំពេញ: លោក សក់ ចន្ទ័កញ្ញារិទ្ធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ តែងតែណែនាំឱ្បគណៈបញ្ជាការខណ្ឌ ឧស្សាហ៍ចុះធ្វើរដ្ឋបាលតាមមូលដ្ឋាន ដូចជាទីតាំងមជ្ឈមណ្ឌលកីឡា តារាងបាល់ទះ ហាងកាហ្វេជួបជុំពាក់ពពូន ដើម្បីធ្វើយ៉ាងណាទប់ស្កាត់នូវការជួបជុំជ្រក់កោននាំគ្នាលេងល្បែងស៊ីសង ឬប្រព្រឹត្តបទល្មើសផ្សេងៗដែលផ្ទុយពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង ៧ចំណុចរបស់ក្រសួងមហាផ្ទៃ។

ជាក់ស្ដែងតារាងបាល់ទះមួយកន្លែងស្ថិតនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទីតាំងនេះមានបង្កប់លេងល្បែងស៊ីសង ហើយក៏ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ធ្លាប់បានធ្វើការណែនាំអប់រំជាច្រើនលើកច្រើនសារ និងទុកឱកាសឱ្យម្ចាស់តារាងបាល់ទះនេះធ្វើការកែសម្រួល។ ក្រោយមានការអប់រំ មិនទាន់ទាំងបានប៉ុន្មានថ្ងៃផងទីតាំងមួយនេះដាក់ដំណើរការលេងល្បែងស៊ីសងខុសច្បាប់សារជាថ្មី។ ហាក់បីដូចជាមិនខ្វល់ពីការអប់រំ និងមានចរិតផ្គើនទៅនឹងគោល គោលការណ៍របស់ អាជ្ញាធរមូលដ្ឋាន ជាពិសេសគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាគោលនយោបាយស្នូលសម្រាប់មូលដ្ឋានថ្នាក់ក្រោមជាតិយកទៅអនុវត្ត។

គួររំលឹកផងដែរថា, ទីតាំងមួយកន្លែងនេះ រាល់ពេលដែលអាជ្ញាធរចុះធ្វើការអប់រំ និងណែនាំ ម្ចាស់តារាងតែងតែគេចមុខមិនចេញមកទទួលខុសត្រូវចំពោះមុខអាជ្ញាធរនោះទេ តែងតែរុញ ឱ្យអ្នកនេះ ឱ្យអ្នកនោះ មកជួបជំនួស ទោះតែយ៉ាងណាក៏អាជ្ញាធរនៅតែមានការអត់ធ្មត់ដោយសារតែទុកឱកាស ឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ធ្វើការរកស៊ីទទួលទាន គ្រាន់តែសុំថា ធ្វើយ៉ាងណាឱ្យស្ដាប់ការណែនាំរបស់អាជ្ញាធរ។

តួយ៉ាងដូចជាកាលពីរថ្មីៗនេះ, ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ គណៈបញ្ជាការរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការចុះអប់រំ និងណែនាំម្ដងទៀតរួចមកហើយ ក៏ប៉ុន្តែម្ចាស់ទីតាំងមួយនេះនៅតែផ្គើននិងអាជ្ញាធរ រហូតឈានដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៤.៣០នាទីរសៀល គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សម្រេចចិត្តចុះរុះរើ និងបិទទីតាំងនេះចោលទាំងស្រុងតែម្ដងក្រោមហេតុផល ម្ចាស់ទីតាំងបានផ្ដល់ឱ្យមានបទល្មើសល្បែងស៊ីសងខុសច្បាប់៕

https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed