ខេត្តបាត់ដំបង : កាលពីថ្ងៃព្រហស្បតិ៍ទី១២ ខែធ្នូ ឆ្នាំ២០២៤ តាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យអង្គភាពយើងដឹងថា ទីតាំងបនល្បែងមួយកន្លែងដែលចាក់គ្រឹះលេងនៅ ល្បែងអាប៉ោង បៀរ ធូរ មាន់ និងល្បែងផ្សេងៗជាច្រើនទៀត នៅភូមិសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង គឺបើកលេងដុះស្លែ រាប់ខែឆ្នាំណាស់មកហើយ ឲ្យតែរដូវ ប្រាំងចូលមកដល់ គឺគេឃើញ ទីតាំងមួយនេះចាប់ផ្ដើម បើកដំណើរការ ទទួលភ្ញៀវ ជាតិ មកពីគ្រប់មជ្ឈដ្ឋាននានា ឲ្យចូលមកលេងយ៉ាងសុវត្ថិភាព ព្រោះថា អាជ្ញាធរ ក្នុងក្រុងបាត់ដំបង រវល់ បិទភ្នែកដេកលក់ មិនហ៊ានធ្វើការបង្ក្រាបទីតាំង នេះឡើយ។
តាមប្រភពព័ត៌មានពីពលរដ្ឋបានលួចខ្សឹបប្រាប់មកថា : ទីតាំងបនល្បែងមួយនេះ មានអ្នក ចាំ ការពារពីក្រោយ សុទ្ធតែ អ្នកមានអំណាច ទើបសមត្ថកិច្ចក្នុងក្រុងបាត់ដំបងមិនហ៊ានធ្វើការបង្ក្រាប ។
ក្នុងករណីខាងលើនេះដែល ការិយាល័យនិពន្ធសារព័ត៌មាន រស្មីញ៉ូស៍ បានទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាមទៅលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង លោកបានចូលមើលតែមិនមានការឆ្លើយតបនោះទេ ចំណែកឯលោក លាង វាសនា អភិបាលក្រុងបាត់ដំបង អង្គភាពសារព័ត៌មានបានទំនាក់ទំនងទៅតាមផេករបស់រដ្ឋបាលក្រុងបាត់ដំបងដើម្បីរាយការណ៍ជូនជ្រាបជាព័ត៌មានដើម្បីមានវិធានការក្នុងការចុះបង្ក្រាបមានការឆ្លើយតបនឹងចូលមើល បានត្រឹមតែថា សូមអរគុណ តែប៉ុណ្ណោះ។
នេះបើយោងតាមច្បាប់ល្បែងស៊ីសង ជំពូកទី ៣ ស្ដីពីបទល្មើសល្បែងស៊ីសង ទោសប្បញ្ញត្តិ – មាត្រា ៤ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល( ១០.០០០៛០០ )ដល់ប្រាំម៉ឺនរៀល ៥០.០០០៛០០ ឬដាក់គុកពីមួយសប្ដាហ៍ដល់មួយខែ ។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល ( ៥០.០០០៛០០ )ដល់ប្រាំសែនរៀល( ៥០០.០០០៛០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ ។
- មាត្រា ៥.ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល ( ៥.០០០.០០០៛០០ ) ដល់ម្ភៃលានរៀលនិងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់( ២០.០០០.០០០៛០០)ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង ។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា ។
- មាត្រា៦ កាលណានៅក្នុងវង់ល្បែងមានអនីតិជនម្នាក់ឬច្រើននាក់នៅជាមួយផង ទោសដែលបានចែងក្នុងមាត្រា ៤និងមាត្រា ៥ នៃច្បាប់នេះ ត្រូវយកមកអនុវត្តដល់អតិបរមា ។
- មាត្រា ៧.ក្នុងករណីណាក៏ដោយ ប្រាក់ដែលដាក់ក្នុងវង់ល្បែង ប្រាក់ដែលមាននៅនឹងខ្លួនអ្នកចាត់ចែងល្បែងនៅនឹងខ្លួនមេល្បែង នៅនឹងខ្លួនភ្នាក់ងារល្បែង នៅនឹងខ្លួនអ្នកជួយស៊ីសងក្នុងវង់ល្បែង នៅនឹងខ្លួនអ្នកទទួលភារកិច្ចខាងគណនេយ្យ នៅនឹងខ្លួនអន្តរការីនិងនៅនឹងខ្លួនអ្នកលេងល្បែង ត្រូវភ្នាក់ងារមានសមត្ថកិច្ចចាប់រឹបអូសហើយ ធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវបញ្ជូនទៅតុលាការ ។វត្ថុតាងសំរាប់បម្រើឱ្យការលេងល្បែងនោះ ក៏ត្រូវរឹបអូសដូចខាងលើនេះដែរ ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាពិសេស លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ជួយចាត់មន្ត្រីក្រោម ឪវាទ ចុះទប់ស្កាត់ ទង្វើ មិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងសុីសងខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីធានានូវសន្តិសុខសុវត្ថិភាព ជាពិសេសភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពខ្ពស់ផង៕អត្ថបទតាសង្កែ