ខេត្តសៀមរាប : បើតាមសេចក្តីរាយការណ៍មួយបានអោយដឹងថា ល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែង របស់ឈ្មោះ មេខ្លា ក្នុងក្រុងសៀមរាប ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កំពុងបើកដំណើរការយ៉ាងពេញបន្ទុក រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!
ជាក់ស្តែងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ គេសង្កេតឃើញថាទីតាំងល្បែងសុីសងអនឡាញ របស់ឈ្មោះ មេខ្លា ជាច្រើនកន្លែងក្នុងក្រុងសៀមរាប នៅចំណុចភូមិសាស្ត្រខាងលើ កំពុងតែពង្វក់ស្មារតីក្រុមអ្នកញៀនល្បែងអោយឆ្កួតវង្វេងភ្លេចគិតពីកំរិតជីវភាពគ្រួសារក្រលំបាក ខ្លះជំពាក់គេវ័ណ្ឌក ខ្លះអស់ម៉ូតូ និងខ្លះទៀតហ៊ានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ឈ្លោះប្រកែកទាស់ទែងវាយប្រពន្ធកូនក៏មាន ។
ប្រភពដដែលបានបន្តទៀតថា ម្ចាស់បនល្បែង មាន់ជល់តាមប្រព័ន្ធអនឡាញ និងឡូតូ មានការបើកលេងល្បែង ឲ្យស៊ីសងដាក់លុយធំៗ មានឈ្មោះថាមេខ្លា ប្រចាំនៅខេត្តសៀមរាប ។
ប្រជាពលរដ្ឋនិងមហាជនទូទៅ ពិសេសរាស្ត្រ ក្នុងមូលដ្ឋានបានលើកឡើងថា ហេតុអ្វីទីតាំងទាំងនេះ ហ៊ានបើកលេងយ៉ាងកក្រើកឡើងវិញ ឬមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបើកភ្លើងខៀវ ឱ្យម្ចាស់ទីតាំងល្បែងស៊ីសងទាំងនេះទើបបានដំណើរការឡើងវិញដូច្នេះ។
ទីតាំងខាងលេី! នេះបេីយោងតាមសេចក្តី រាយការណ៍ ពីប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋានរបស់ខ្លួន បានបញ្ជាក់ អោយដឹងថា ទីតាំងសម្បូរទៅដោយ ក្រុមក្មេងស្ទាវ និង មានមនុស្សក្មេងចាស់ជាច្រើន តែងតែចេញចូលជាញឹកញាប់ ទៅលេងភ្នាល់ដាក់លុយរាប់រយ រាប់ពាន់ដុល្លារ ឯនោះ ទីតាំងមួយនេះបង្កប់លួចលាក់មាន ឆ្មោតទ្បូតូ មាន់ជល់អនឡាញ ដោយលេងតាមប្រព័ន្ធ អ៊ិនធើណេត លេងបានដោយរលូនថែមទៀតផង និងគ្មានវិធានការចុះបង្រ្កាប់ពីសំណាក់អាជ្ញាធរ ពាក់ព័ន្ធនៅទ្បេីយនោះទេ ។
នេះបើយោងតាម ជំពូកទី៣ ទោសប្បញ្ញត្តិ មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង។ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។ល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ជាដើម អាជ្ញាធរពាក់ព័ន្ធ មិនគួរមើលរំលងនោះទេ។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ លោក ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ជួយចាត់វិធានការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងមាន់ជល់ តាមអនឡាញ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីពង្រឹង សន្តិសុខ សង្គម៕