ក្រុងប៉ោយប៉ែត : នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកម្ពុជាថៃត្រូវបានអនុញ្ញាតឱ្យអ្នកដំណើរ ដែលមានឯកសារគ្រប់គ្រាន់តាមលក្ខខណ្ឌកំណត់ចេញចូលបានឡើងវិញដោយតម្រូវឲ្យមានឯកសារភ្ជាប់ និងអនុវត្តតាមលក្ខខណ្ឌមួយចំនួនដូចក្នុងរបាយការណ៍របស់បុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ភាគីថៃច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹកស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ បានអនុញ្ញាតឱ្យអ្នកដំណើរដែលមានឯកសារគ្រប់គ្រាន់តាមលក្ខខណ្ឌកំណត់របស់អាជ្ញាធរថៃចេញចូលប្រទេសថៃឡើងវិញ។

អ្នកដំណើរដែលអាចចេញចូលប្រទេសថៃបានតាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹកត្រូវមានឯកសារធ្វើដំណើរគ្រប់គ្រាន់ទៅតាមលក្ខខណ្ឌ នេះបើតាមរបាយការណ៍ស្ដីពីភាគីថៃច្រកទ្វារព្រំដែនអន្តរជាតិ ខ្លងលឹកអនុញ្ញាតឱ្យអ្នកដំណើរដែលមានឯកសារគ្រប់គ្រាន់តាមលក្ខខណ្ឌកំណត់របស់អាជ្ញាធរថៃចេញចូលឡើងវិញ៕ដោយ:លន់ ណូកសេរី អក្ខរា០៤
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed