ឧត្តរមានជ័យ : នៅ ថ្ងៃទី ១ សីហា ២០២៥ — វេលាម៉ោង ១១:០០នាទីព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ រដ្ឋាភិបាលថៃបានធ្វើការបញ្ជូនត្រឡប់ទាហានកម្ពុជា ២នាក់ តាមរយៈច្រកទ្វារព្រំដែនអូរស្មាច់ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ មកអោយភាគីកម្ពុជាវិញ។

ការបញ្ជូនត្រឡប់នេះ ធ្វើឡើងក្រោយមានការចាប់ខ្លួនទាហានខ្មែរចំនួន ២០នាក់ដោយភាគីថៃ ក្នុងបរិបទស្ថានការណ៍តានតឹងតាមបណ្តោយព្រំដែន។ ទាហានទាំងពីរនាក់ដែលបានប្រគល់ត្រឡប់មានឈ្មោះ  ១/លោកអនុសេនីយ៍ត្រី អាង អឿង ភេទប្រុស អាយុ ៣៧ ឆ្នាំ ។
២/លោក ពលបាលឯក ម៉ម វុទ្ធី ភេទប្រុស អាយុ ៥៣ ឆ្នាំ ។

បើតាមការបញ្ជាក់ពីមន្ត្រីអាជ្ញាធរខាងកម្ពុជា ទាហានទាំងពីរបានមកដល់ទឹកដីជាតិវិញដោយសុវត្ថិភាព និងកំពុងត្រូវបានដឹកជញ្ជូនទៅរកស្ថាប័នទាក់ទង ដើម្បីបន្ត និងពិនិត្យសុខភាពតាមនិតិវិធី។

ការបញ្ជូនត្រឡប់នេះត្រូវបានមើលឃើញថា ជាសញ្ញាបន្តភាពសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងថៃ ក្នុងការដោះស្រាយវិវាទតាមបែបសន្តិវិធី៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *