រាជធានីភ្នំពេញ : នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ លោក មឿន រស្មីចាងហ្វាង សារព័ត៌មាន រស្មី ញូ៉ស៍ និងជាអនុប្រធានផ្នែកបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយ នៃសមាគមន៍សារព័ត៌មាន អេឡិចត្រូនិច MSJ ព្រមទាំងក្រុមការងារ បានពាំនាំយកថវិកាមួយចំនួនទៅជូននិងសួរសុខទុក្ខ កូនប្រុសរបស់លោក តែ ប៊ុននី ដែលបានសង្គ្រោះបន្ទានើនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាដោយសារជំងឺគ្រុនឈាមកំរិតធ្ងន់។
សូមជម្រាបថាលោក តែ ប៊ុននី ជាអ្នកយកព័ត៌មាន អង្គភាពសារព័ត៌មាន រស្មី ញ៉ូស៍ ដែលមានកូនប្រុស ឈឺធ្ងន់ត្រូវសង្គ្រោះ និងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នាពេលបច្ចុប្បន្ននេះ ដោយសារជំងឺ្ងគ្រុនឈាម លើសដំណាក់កាល ដោយកូនរបស់លោកត្រូវបានព្យាបាលក្នុងមន្ទីរពេទ្យ រហូតដល់មួយសប្តាហ៍ នៅមិនទាន់ដឹងខ្លួននៅឡើយ។
ដោយអនុលោមតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំអង្គភាព សហភាតរះ អ្នកសារព័ត៌មាន ខេត្ត និងរាជធានីបានស្ម័គ្រចិត្តយ៉ាងស្រស្រាក់ស្រស្រាំចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនយ៉ាងផុលផុសដេីម្បីជួយឧបត្ថម្ភនិងទ្រទ្រង់ជីវភាពរបស់លោក តែ ប៊ុននី ដែលកូនរបស់លោកមានជំងឺ្ងជាទម្ងន់ដោយ ឥតបង្អែរបង្អង់។ ទោះជាថវិកាមិនច្រេីនមែនពិតតែបានបញ្ជាក់ពីទឹកចិត្តសាមគ្គីភាពរបស់ សហភាតរះអ្នកសារព័ត៌មាន យេីងដែលជានិច្ចជាកាលស្រឡាញ់គ្នា ជួយយកអាសារគ្នា ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក។
ព្រមជាមួយគ្នានោះ ក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ បណ្ឌិត ម៉េងសុភ័ណ្ឌប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិចអឹមអេសជេ ជូនចំពោះ លោក តែ ប៊ុននី ផងដែរ។
លោក តែ ប៊ុននី បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសហភាតរះអ្នកសារព័ត៌មាននិងថ្នាក់ដឹកនាំអង្គភាពព្រមទាំងថ្លែងវាចារទាំងអួលដេីមកថា ពេលលោកជួបការលំបាកទេីបដឹងថាបងប្អូនរួមអាជីពសុទ្ធតែស្រឡាញ់រាប់អានលោកគ្រប់ៗគ្នា។ មិនខុសពីពាក្យចាស់ពោលថា៖ ស្រឡាញ់គ្នាក្នុងគ្រាក្រ…។
គប្បីជម្រាបផងដែរថា ជារេីយៗថ្នាក់ដឹកនាំ សារព័ត៌មាន រស្មីញូ៉ស៍ និងសមាគមអេឡិចត្រូនិច MSJ តែងតែណែនាំសហការីក្រោមឱវាទឲ្យចេះស្រឡាញ់សាមគ្គីគ្នានិងក្រៅពីភារកិច្ចស្នូលជាអ្នកយកព័ត៌មាន សហការីទាំងអស់ត្រូវយកចិត្តទុកដាក់ធ្វេីការងារមនុស្សធម៌ដោយគ្មានការរេីសអេីង ទាំងវិស័យសាសនាក៏ត្រូវយកចិត្តទុកដាក់ជួយទ្រទ្រង់តាមលទ្ធភាពដែលធ្វេីទៅបាន។
ទឹកចិត្តដែលសហការី រស្មីញ៉ូស៌ និងសមាគមសារព័ត៌មានអេឡិចត្រូនិច MSJ បានធ្វេីនៅពេលនេះគឺបញ្ជាក់ពីការឆ្លេីយតបជាវិជ្ជមានចំពោះការណែនាំរបស់ថ្នាក់ដឹកនាំ។
លោក តែ ប៊ុននី ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត និងការលះបង់ របស់ លោកបណ្ឌិតម៉េងសុភ័ណ្ឌ ប្រធានសមាគម និងលោកមឿន រស្មី ចាងហ្វាង អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ព្រមទាំងលោកនិពន្ធនាយក លោកនិពន្ធនាយករង ព្រមទាំងសហការីទាំងអស់ និងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធ ក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ ជូនដល់ លោក ចាងហ្វាងនិពន្ធនាយក និពន្ធនាយករង ព្រមទាំងសហការី សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ព្រមជាមួយពុទ្ធពរ ទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។
📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។