រាជធានីភ្នំពេញ : នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ លោក ចិន រ៉ា និពន្ធនាយក សារព័ត៌មាន រស្មី ញូ៉ស៍ ជំនួសមុខឲ្យអង្គភាពប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រស្មីញ៉ូស៌ទាំងមូល បានពាំនាំយកថវិកាមួយចំនួនទៅជូននិងសួរសុខទុក្ខលោក ហ៊ាន វិចិត្រ ដែលបានរងរបួសដោយសារការដួលម៉ូតូកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ម្តងទៅនេះ។

សូមជម្រាបថាលោក ហ៊ាន វិចិត្រ ជានិពន្ធនាយករង អង្គភាព​អាព័ត៌មាន រស្មី ញ៉ូស៍ ដែលបានរងនូវការដួលម៉ូតូបណ្ដាលឱ្យមានរបួសធ្ងន់ នៅពេលថ្មីៗនេះ បន្ទាប់ពីលោក ចេញមកពីការបំពេញការងារនៅអង្គភាព នៅពេលជិះម៉ូតូ ក៏ត្រូវបានដួលម៉ូតូរងរបួសធ្ងន់ ដោយហេតុការណ៍នេះកើត នៅតាមបណ្ដោយផ្លូវឈ្នះៗ ជិតគេហដ្ឋានរបស់លោក ជាហេតុធ្វេីឲ្យជីវភាពគ្រួសាររបស់លោកជួបនឹងការលំបាក។

ដោយអនុលោមតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំអង្គភាព​ សហភាតរះគ្រប់ខេត្ត​ និងរាជធានីបានស្ម័គ្រចិត្តយ៉ាងស្រស្រាក់ស្រស្រាំចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនយ៉ាងផុលផុសដេីម្បីជួយ​ឧបត្ថម្ភ​និងទ្រទ្រង់ជីវភាពរបស់លោក ហ៊ាន វិចិត្រដែល ជួបគ្រោះថ្នាក់ដោយដួលម៉ូតូបណ្ដាលឱ្យមានរបួសជាទម្ងន់ដោយ ឥតបង្អែរបង្អង់។ ទោះជាថវិកាមិនច្រេីនមែនពិតតែបានបញ្ជាក់ពីទឹកចិត្តសាមគ្គីភាពរបស់សហភាតរះយេីងដែលជានិច្ចជាកាលស្រឡាញ់គ្នា ជួយយកអាសារគ្នា ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក។

ព្រមជាមួយគ្នានោះ ក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោក មឿន រស្មី ចាងហ្វាង រស្មី ញ៉ូស៍ ជូនចំពោះ លោក ហ៊ាន វិចិត្រ ផងដែរ។
លោក ហ៊ាន វិចិត្រ បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសហភាតរះនិងថ្នាក់ដឹកនាំអង្គភាពព្រមទាំងថ្លែងវាចារទាំងអួលដេីមកថា​ ពេលលោកជួបការលំបាកទេីបដឹងថាបងប្អូនរួមអាជីពសុទ្ធតែស្រឡាញ់រាប់អានលោកគ្រប់ៗគ្នា។ មិនខុសពីពាក្យចាស់ពោលថា៖​ ស្រឡាញ់គ្នាក្នុងគ្រាក្រ…។

គប្បីជម្រាបផងដែរថា​ ជារេីយៗថ្នាក់ដឹកនាំគេហទំព័រ សារព័ត៌មាន រស្មីញូ៉ស៍ តែងតែណែនាំសហការីក្រោមឱវាទឲ្យចេះស្រឡាញ់សាមគ្គីគ្នានិងក្រៅពីភារកិច្ចស្នូលជាអ្នកយក​ព័ត៌មាន​ សហការីទាំងអស់ត្រូវយកចិត្តទុកដាក់ធ្វេីការងារមនុស្សធម៌ដោយគ្មានការរេីសអេីង​ ទាំងវិស័យសាសនាក៏ត្រូវយកចិត្តទុកដាក់ជួយទ្រទ្រង់តាមលទ្ធភាពដែលធ្វេីទៅបាន។

ទឹកចិត្តដែលសហការី​ រស្មីញ៉ូស៌បានធ្វេីនៅពេលនេះគឺបញ្ជាក់ពីការឆ្លេីយតបជាវិជ្ជមានចំពោះការណែនាំរបស់ថ្នាក់ដឹកនាំ។

លោក ហ៊ាន វិចិត្រ ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត និងការលះបង់ របស់ លោក ចាងហ្វាង លោក និពន្ធនាយក លោកនិពន្ធនាយករង ព្រមទាំងសហការីទាំងអស់ និងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធ ក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ ជូនដល់ លោក ចាងហ្វាងនិពន្ធនាយក និពន្ធនាយករង ព្រមទាំងសហការី សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ព្រមជាមួយពុទ្ធពរ ទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed