ខេត្តបន្ទាយមានជ័យ ៖ ការប្រឈមមុខដាក់គ្នារវាងក្រុមកម្មករស៊ីឈ្នូលអូសរទេះដឹកដឹកសម្ភារៈប្រើប្រាស់ ទំនិញ និងអីវ៉ាន់ផ្សេងៗជាមួយមន្ត្រីការិយាល័យគយ និងរដ្ឋាករច្រកទ្វាអន្តរជាតិប៉ោយប៉ែត ព្រមទាំងមន្ត្រីដែលមានការពាក់ព័ន្ធបានឡើងកំដៅ ១០០អង្សារ ឈានការប្រើអំពើហិង្សាប្រតាយប្រតប់គ្នាមានអ្នករងរបួង បានបង្កទៅជាភាពអនាធិបតេយ្យ និងកកស្ទះច្រកទ្វាអន្តរជាតិជាច្រើនម៉ោងនោះ ផ្តើមឡើងពីការរឹតបន្តឹងការត្រួតពិនិត្យទំនិញគេចពន្ធបង្កប់តាមរទេះរបស់មន្ត្រីគយដែលនាំឱ្យមានការបាត់ចំណូលពន្ធគយយ៉ាងច្រើន។

ជាក់ស្តែងកម្មករអូសរទេះប្រុស-ស្រី បន្តលើកគ្នាតវ៉ាថ្មីម្ដងទៀត នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ រហូតបង្កជាហឹង្សានៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយពីមន្ត្រីគយ រឹតបន្តឹងមិនអនុញ្ញាតឲ្យនាំទំនិញដែលត្រូវបង់ពន្ធចូលរដ្ឋដឹកចូលមកកម្ពុជាតាមរទេះដោយមិនបានបង់ពន្ធចូលរដ្ឋត្រឹមត្រូវ។

ជុំវិញការតវ៉ារបស់កម្មករនោះដែរ សង្កេតឃើញថា មានការផ្ទុះសារាយដាក់គ្នាមួយប្រាវរវាងមន្ត្រីគយ និងរដ្ឋាករ កងកម្លាំងសមត្ថកិច្ចប្រចាំច្រទ្វាអន្តរជាតិប៉ោយប៉ែត និងកម្មករអូសរទេះប្រមាណ ២០ទៅ៣០នាក់ រហូតរងរបួសកម្មករម្នាក់ ដោយសារសមត្ថកិច្ចតាមចាប់មេខ្លោងដែលបំផុសបំផុលឱ្យកម្មករអូររទេះនាំគ្នាតវ៉ា ព្រោះការរឹតបន្តឹងរបស់សមត្ថកិច្ចគយនាំឱ្យប៉ះពាល់ការរកស៊ីនាំទំនិញគេចពន្ធចូលមកកម្ពុជារបៀបដឹកជញ្ជូនសត្វកណ្តៀ។

ក្រុមកម្មករអូររទេះដឹកអីវ៉ាន់ឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា នៅច្រកប៉ោយប៉ែត បានលើកឡើងថា៖ «ពួកគាត់លើកគ្នាតវ៉ានេះ គឺសុំឱ្យមានការយោបយលពីសំណាក់សមត្ថកិច្ចគយ និងរដ្ឋាករ ព្រមទាំងមន្ត្រីពាក់ព័ន្ធឈរជើងច្រកអន្តរជាតិប៉ោយប៉ែតនេះដូចមុន ព្រោះមុខរបរអូសរទេះរបស់ពួកគាត់ម៉ារស់ៗប៉ុណ្ណោះមិនមានបានដុំកំភួនអីទេ»។ ពួកគាត់អះអាងទៀតថា៖ «មុខរបរស៊ីឈ្នួលអូសរទេះដឹកអីវ៉ាន និងទំនិញនាំចូលមកពីប្រទេសថៃ ក្បែព្រំដែនកម្ពុជា មានដូចជា ខោអាវជជុះ ស្បែកជើង គ្រឿងជ័រល្បែងក្មេងលេង និងចំណីអាហារជាដើម ។ល។

ក្រុមអ្នកតវ៉ាបានលើកឡើងទៀតថា៖ «សកម្មភាពអូសរទេះរបស់ពួកគាត់បច្ចុប្បន្នមិនបានដឹកជញ្ជូនទំនិញគេចពន្ធ និងម៉ៅផ្តេចទូកុងតឺន័ររបស់ថៃ ដើម្បីដឹកជញ្ជូនចេញមកកម្ពុជា ដូចសត្វកណ្ដៀរដូចការចោទប្រកាន់របស់មន្ត្រីគយ និងរដ្ឋាករច្រកទ្វាអន្តរជាតិប៉ោយប៉ែតនោះឡើយ គ្រាន់តែដឹកបន្តិចបន្តួចសុំតែម៉ារស់តែប៉ុណ្ណោះ»។

តាមមន្ត្រីជាន់ខ្ពស់ការិយាល័យគយ និងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យថ្លែងប្រាប់បណ្តាញសារព័ត៌មានថា៖ «ក្រុមកម្មករស៊ីឈ្នួលដឹកទំនិញឲ្យឈ្មួញពួកគាត់ទទួលម៉ៅទូកុងតឺន័រដឹកជញ្ជូនតាមរទេះដូចសត្វកណ្ដៀរអញ្ចឹងក្នុងមួយថ្ងៃៗ មួយនាក់ចេញចូលមិនចេះតិចជើង ហើយទំនិញទាំងនោះសុទ្ធសឹងតែត្រូវបង់ពន្ធទាំងអស់។ បើសិនជាទំនិញផ្ទាល់ខ្លួនយកទៅប្រើប្រាស់មិនជាអ្វីនោះទេ ប៉ុន្តែពួកគាត់ស៊ីឈ្នួលដឹកឱ្យក្រុមឈ្មួញជាហេតុធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋយ៉ាងច្រើន»។

មន្ត្រីគយដដែលបានបញ្ជាក់ទៀតថា៖ «ថ្នាក់ដឹកនាំគយបានដាក់ចេញនូវបទបញ្ជាមិនអនុញ្ញាតឲ្យមានការនាំចេញទំនិញតាមច្រកទ្វារអន្តរជាតិនេះបន្តទៀតដែរ ពីព្រោះវានាំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ-អន្តរជាតិ ព្រោះមានច្រកអន្តរជាតិស្ទឹងបត់ សម្រាប់នាំទំនិញចេញ-ចូលដោយមានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញ»។

សូមរំឭកថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រុមកម្មករអូសរទេះបានលើកគ្នាតវ៉ា ដោយយករទេះដឹកទំនិញបិទផ្លូវ រហូតមានការសម្របសម្រួលពីអភិបាលក្រុងប៉ោយប៉ែត ដើម្បីបញ្ចប់បញ្ហាម្ដងរួចទៅហើយ ក៏ស្រាប់តែរសៀលថ្ងៃទី២៨ ខែឧសភា មានការតវ៉ាសាកជាថ្មី ហើយការតវ៉ានេះមានសភាពតានតឹង ដោយក្រុមកម្មករទាំងនោះបន្តប្រមូលគ្នាមកពពាក់ពពូនគ្នាកាន់តែច្រើនឡើងៗ ទើបមានការដាក់កម្លាំងសមត្ថកិច្ចចម្រុះបន្ថែម ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ផងដែរ៕

https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed