ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងនៅ យប់ ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២២ ត្រង់ចំណុចបន្ទប់ជួល ក្នុងភូមិចុងខ្សាច់ ផ្លូវលំ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ បើតាមសម្តីពីស្ត្រីរងគ្រោះឈ្មោះ វឿន អាយុ៥៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលកើតហេតុ បានរៀបរាប់ប្រាប់ឲ្យដឹងថា សព្វថ្ងៃគាត់ស្នាក់នៅបន្ទប់ជួលពីរនាក់ប្តីរបស់គាត់។

នៅមុនពេលកើតហេតុ ប្តីរបស់គាត់បានចេញទៅអង្គុយលេងនៅបន្ទប់ជួលអ្នកស្គាល់គ្នានៅក្បែរនោះ ហើយរូបគាត់នៅក្នុងបន្ទប់ជួលកើតហេតុតែម្នាក់ឯង និងមិនបានចាក់គន្លឹះទ្វារបន្ទប់ជួលនោះទេ។ គាត់ក៏បានឃើញទ្វារបន្ទប់ជួលរង្គើ២ទៅ៣ដង តែគាត់ស្មានតែកូនរបស់គាត់ដែលរស់នៅក្បែរនោះ ទើបក៏ព្យាយាមស្រែកហៅដែរ តែមិនមានសំឡេងឆ្លើយតបទេ ។

ស្រាប់តែលេចមុខជនសង្ស័យម្នាក់បានស្ទុះចូលមកក្នុងបន្ទប់របស់គាត់ និងបានធ្វើសកម្មភាពប្រតាយប្រតប់ចាប់ច្របាច់ ក គាត់ ប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិ។ ខណៈពេលនោះគាត់ក៏ព្យាយាមរើបំរះ និងស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួចជនសង្ស័យភ័យស្លន់ស្លោក៏បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។

បើតាមការអាំងពីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យមានវ័យ៣០ឆ្នាំ គឺជាមិត្តភក្តិរបស់ម្ចាស់បន្ទប់ជួលដែលរស់នៅក្បែរគាត់ និងក៏ឧស្សាហ៍មកលេងបន្ទប់ជួលមិត្តភក្តិជារឿយៗផងដែរ ។

នៅមុនពេលកើតហេតុ ជនសង្ស័យនិងបុរសចំនួន២នាក់ទៀតបានជិះម៉ូតូចំនួន២គ្រឿងមកលេងនៅបន្ទប់ជួលមិត្តភក្តិរបស់ដូចសព្វដង។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានឡើងជិះម៉ូតូមួយគ្រឿងគេចខ្លួនចេញទៅបាត់ ចោលបុរសពីរនាក់ ដែលមកជាមួយគ្នា។

សមត្ថកិច្ចមូលដ្ឋានក៏បាននាំបុរសទាំង២នាក់ និងម្ចាស់បន្ទប់ជួលដែលជាមិត្តរបស់ជនសង្ស័យ រួមជាមួយនិងជនរងគ្រោះទៅធ្វើការសាកសួរនិងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដើម្បីអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed