ភ្នំពេញ៖ កាលពី យប់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ នៅចំណុចមុខយានដ្ឋានជួសជុលរថយន្តមួយកន្លែង តាមបណ្ដោយផ្លូវ ២៨៣ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមការអះអាងពីអ្នករត់កង់បីឥណ្ឌាបានឲ្យដឹងថា មុនកើតហេតុរូបគេបានដឹកភ្ញៀវប្រុសស្រីចំនួន ៣ នាក់ចេញពីកន្លែងកើតហេតុខាងលើហើយដឹកទៅផ្សារអូឬស្សី រួចក៏ដឹកបន្តទៅផ្សារដេប៉ូ ហើយបានទៅម្ដុំក្រាំងធ្នង់បន្តទៀត ដោយបាប្រាប់ភ្ញៀងថាតម្លៃ៦ម៉ឺនរៀល ដឹកទៅនិងមក ហើយចាំយូរ លុះដឹកភ្ញៀងមកដល់ចំណុចកើតហេតុវិញ ភ្ញៀវឲ្យតែ៤ម៉ឺនរៀល តែអ្នករត់ម៉ូតូកង់បីសុំថែម២ម៉ឺនរៀលទៀត ដោយប្រាប់ភ្ញៀវថាដឹកទៅច្រើនកន្លែងនិងចាំយូរ តែភ្ញៀវមិនព្រម ឱ្យតែ៤ម៉ឺនរៀលប៉ុណ្ណោះ ។

ស្រាប់តែលេចមុខខ្មាន់កាំភ្លើងជាបុរសជនជាតិបរទេសម្នាក់ បានស្រែកប្រាប់ភ្ញៀវដែលជាបក្ខពួករបស់ខ្លួនឲ្យឡើងជិះរថយន្តហាយឡិនឌ័រមួយគ្រឿងមិនចាំស្លាកលេខ ដោយប្រាប់បក្សពួកខ្លួនថាមិនចាំបាច់ឱ្យលុយថែមទៀតទេ ឲ្យតែ៤ម៉ឺនរៀលនិងបានហើយ តែអ្នករត់ម៉ូតូកង់បីឥណ្ឌាមិនសុខចិត្ត ក៏មានការទាស់សម្តីគ្នាបន្តិចបន្តួច ជាមួយខ្មាន់កាំភ្លើង ស្រាប់តែខាងខ្មាន់កាំភ្លើងបម្រុងបើករថយន្តដេញបុកនឹងបង្កហិង្សា ធ្វើឲ្យបុរសជាអ្នករត់ម៉ូតូកង់បីបានបើកកង់បីចេញពីកន្លែងកើតហេតុ រួចក៏បានហៅគ្នាមកកន្លែងកើតហេតុវិញ ។

ស្រាប់តែខ្មាប់កាំភ្លើងរូបនោះបានដកកាំភ្លើងបាញ់ទៅលើអ្នករត់កង់បីមួយគ្រាប់ តែសំណាងល្អមិនត្រូវ រួចខ្មាន់កាំភ្លើងក៏ផ្លោះរបងចូលទៅយានដ្ឋានជួសជុលរថយន្តនោះបាត់ដោយបន្សល់ទុកនៅស្រោមកំភ្លើងនៅនឹងកន្លែងកើតហេតុ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ចុះមកអន្តរាគមន៍និងធ្វើការឃាត់ខ្លួនស្ត្រីជនជាតិខ្មែរម្នាក់យកទៅសួរនាំ និងធ្វើការស្រាវជ្រាវឃាត់ខ្លួនបុរសជនជាតិបរទេសចំនួន ៣ នាក់បន្ថែមទៀតជាបន្តបន្ទាប់ រួចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ដើម្បីធ្វើការសួរនាំ និងចាត់ការទៅតាមនីតិវិធីច្បាប់៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed