ខេត្តបន្ទាយមានជ័យ : ប្រភពព័ត៌មានពីសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យ ក៏ដូចជា បណ្ដាញសង្គមផ្សព្វផ្សាយ សូមជំរាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស បងប្អូនប្រជាពលរដ្ឋ អាជីវករ ក្រុងប៉ោយប៉ែត នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះព្រះរាជាណាចក្រថៃនឹងមានការបើកដំណើរការច្រកទ្វារព្រំដែលអន្តរជាតិប៉ោយប៉ែតឡើងវិញហើយ។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងបន្តទៀតថា អនុញ្ញាតឲ្យតែបងប្អូនប្រជាពលរដ្ឋដែលមានប័ណ្ណព្រំដែនកម្ពុជា~ថៃ និងលិខិតឆ្លងដែនចេញ~ចូលតែប៉ុណ្ណោះ ។
ក្នុងនោះដែលលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យមន្ត្រីក្រោមឱវាទ ឲ្យត្រៀមកម្លាំងដើម្បី រៀបចំសណ្ដាប់ធ្នាប់ ដើម្បីសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ដែលចេញចូលតាមច្រកអន្តរជាតិប៉ោយប៉ែត នៅរង្វង់មូល នឹងមុខផ្សាររ៉ា ផងដែរ៕ដោយ: លន់ ណូកសេរី អក្ខរា០៤
https://www.rmn.asia