ខេត្តកំពង់ធំ : នៅព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១ នេះកម្លាំងអាវុធហត្ថខេត្តកំពង់ធំបានឃាត់គ្រឿងចក្រមួយគ្រឿងបានធ្វើសកម្មភាព ឈូសឆាយដីព្រៃលិចទឹក កាយប្រឡាយនៅចំណុចដែនជម្រកសត្វត្រី ដើម្បីជាកម្មសិទ្ធិផ្ទាល់ខ្លួន។ប្រតិបត្តិការណ៌ នេះនៅចំណុចខាងលើ បងគោលកី ស្រុកស្ទោង ខេត្តកំពង់ធំ។ លោកប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំបានប្រាប់ពីបញ្ហាខាងលើនេះ ថារូបលោកបានទទួលព័ត៌មានហើយ។ចំណែកព័ត៌មានលម្អិតយើងមិនទាន់ច្បាស់ឡើយថាតើគ្រឿងចក្រខាងលើនេះមានច្បាប់ឬយ៉ាងណានោះទេបើគ្រឿងចក្រខាងលើនេះគ្មានច្បាប់ អនុញ្ញាតិនោះទេ នឹងត្រូវចាត់ការតាមនិតិវិធីច្បាប់ជាធរមាន។ លោកឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំបានឲ្យដឹងថា គ្រឿងចក្របំផ្លាញដែនជម្រកត្រីបំផ្លាញព្រៃលិចទឹកឬមួយយ៉ាងណាយើងមិនទាន់កំណត់បានថាវាខុសច្បាប់ឬមិនខុសច្បាប់នោះទេ។យើងបានឃាត់គ្រឿងចក្របានមួយគ្រឿងខាងលើនេះរងចាំមន្ត្រីជំនាញជលផល ដើម្បីចុះទៅពិនិត្យជាក់ស្ដែងបន្តទៀត។ ម្ចាស់គ្រឿងចក្រឈ្មោះ មួយ វឿន នៅភូមិរំចេក ឃុំសំព្រោជ ស្រុកស្ទោង ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួន និងគ្រឿងចក្រមួយគ្រឿង ចំណែកមួយគ្រឿងទៀត បើករត់គេចបាត់ស្រមោល។ តាមប្រភពបានបង្ហាញថាបុគ្គលឈ្មោះ មួយ បឿន បានរាយការណ៍ទៅកាន់លោក មាសរៀម ជាមន្ត្រីអាវុធហត្ថចុះឃាត់គ្រឿងចាក់គេមានច្បាប់ត្រឹមត្រូវ ចំណែកបក្ស ពួកមិនចាប់ទេធ្វើមិនឃើញ ។ស៊ាងហឿន

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed