ដោយមានការសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកាពិភាក្សាលើប្រធានបទ “គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទអាស៊ាន”ដោយមានការចូលរួមពីលោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា រួមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ៧០នាក់ ខណដែលវេទិកាពិភាក្សានោះរៀបចំធ្វើនៅទីស្តីការក្រសួងការបរទេស។
![](http://rmn.asia/wp-content/uploads/2024/06/13B906F1-B48E-4274-869D-9EA869C3F4AD.jpeg)
គោលបំណងនៃការរៀបចំវេទិកានេះ គឺដើម្បី ផ្តល់ឱកាសដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានស្វែងយល់បន្ថែមទៀតអំពីគោលនយោ បាយ ការបរទេសរបស់ប្រទេសកម្ពុជាក្នុងបរិបទអាស៊ាន រួមទាំងព្រឹត្តិការណ៍សំខាន់ៗក្នុងតំបន់អាស៊ានដែល ជះឥទ្ធិពលដល់គោលនយោបាយការបរទេសកម្ពុជា។
![](http://rmn.asia/wp-content/uploads/2024/06/412C96C8-C35A-49E3-85EE-1B38B8742508.jpeg)
លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានមានប្រសាសន៏បញ្ជាក់ថាប្រមុខរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧នៃរដ្ឋសភា បានបង្ហាញពីគោលនយោបាយការបរទេសជារួមរបស់រាជរដ្ឋាភិបាលរួចហើយ ហើយវេទិកាពិភាក្សានៅពេលនេះ គឺអ្នកសារព័ត៌ មានចង់ដឹងបន្ថែមទៀតពីគោលនយោបាយ តាមវិស័យនីមួយៗ ដូចជាបញ្ហាតំបន់ ការប្រកួតប្រជែងរវាងមហាអំណាច និងពីតួនាទីរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ ជាដើម។
![](http://rmn.asia/wp-content/uploads/2024/06/DD633CB1-C125-4498-917B-E58A412923BD.jpeg)
លោកថា កម្ពុជាធ្លាប់ធ្វើជាប្រធាននៃកិច្ច ប្រជុំកំពូលអាស៊ាន ចំនួន៣លើកមកហើយ ហើយតើនយោបាយការបរទេសកម្ពុជាបានចូលរួមដោះស្រាយបានបញ្ហាអ្វីខ្លះក្នុងតំបន់ និងពិភពលោក។ លោកក៏ បានកត់សំគាល់ថា អ្នកការ ទូតកម្ពុជាមិនត្រឹមតែធ្វើការងារកិច្ចការទូតតែមួយមុខនោះទេ គឺបានធ្វើ ការងារវប្បធម៌ សេដ្ឋកិច្ច និងកៀងគរអ្នកវិនិយោគបរទេសឲ្យចូលមកបណ្តាក់ទុននៅកម្ពុជាថែមទៀត។
![](http://rmn.asia/wp-content/uploads/2024/06/C4EEA1D4-645C-4A5B-B4AB-7D07C5A6BA0E.jpeg)
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសបានបញ្ជាក់ថា គោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា រក្សាសង្គតភាព និងជំរុញបន្ថែមទៀតរាល់សកម្មភាពនូវរាល់ការងារអាទិភាពនៃនយោបាយការ បរទេសរបស់រាជរដ្ឋាភិបាល។ លោកថា ការងារអាទិភាពមួយចំនួនដែលផ្តោតសំខាន់សំរាប់ការងារនយោបាយការបរទេសនិងសម្រាប់អាណត្តិរាជរដ្ឋាភិបាលបន្តបន្ទាប់ទៀត ដែលជាការងារត្រូវអនុវត្តជាទៀងទាត់ដោយផ្អែកលើស្ថានភាពជាក់ស្តែងក្នុងតំបន់ ពិភពលោក ជារួមមាន ការបន្តជំរុញពង្រឹងទំនាក់ទំនងជាមួយដៃគូនានា លើពិភពលោក។ ការដំឡើងកម្រិតដៃគូប្រទេស មួយចំនួនដូចជាប្រទេសជប៉ុន ថៃ ហើយថ្មីៗនេះកម្ពុជាបានដំឡើងប្រទេសកូរ៉េខាងត្បូងជាដៃគូយុទ្ធសាស្ត្រ។
![](http://rmn.asia/wp-content/uploads/2024/06/9AA34DBC-E6D3-4760-9E0B-0BF8F0B98D67.jpeg)
លោកបន្តថា ក្រៅពីនោះរាជរដ្ឋាភិបាលបានដំឡើងកម្រិតភាពជាដៃគូកាន់តែស៊ីជម្រៅក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេស ផ្សេងៗដើម្បីបម្រើដល់ប្រយោជន៍ស្នូលរបស់កម្ពុជាដូចដែលសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងហើយ គឺរក្សាមិត្ត ចាស់ ពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយមិត្តថ្មីរបស់យើង។
![](http://rmn.asia/wp-content/uploads/2024/06/4F43DD4B-A927-4183-975E-A107567B3E39.jpeg)
លោកបន្តទៀតថា រាជរដ្ឋាភិបាលបន្តលើកកម្ពស់ទំនាក់ទំនងជាមួយបណ្តាមិត្តភូមិផងរបងជាមួយដើម្បីរក្សាសន្តិសុខ ស្ថិរភាពតាមបន្ទាត់ព្រំដែននិងចូលរួមលើកកម្ពស់សេដ្ឋកិច្ច លើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់ជីវភាពប្រជា ពលរដ្ឋ រស់នៅតាមបណ្តោយព្រំដែន។
![](http://rmn.asia/wp-content/uploads/2024/06/87E17D18-A759-48C1-A6FA-ACAC7A763BAC.jpeg)
លោករដ្ឋលេខាធិការបានបញ្ជាក់ថា គោលនយោបាយការបរទេសកម្ពុជា បន្តជំរុញតួនាទីរបស់កម្ពុជានៅក្នុងអង្គការតំបន់ ពិសេសអាស៊ាន ដើម្បីធានាបានថា កម្ពុជាកំពុងដើរតួនាទីយ៉ាងសកម្ម ដើម្បីជំរុញប្រយោជន៍ស្នូលរបស់ជាតិ ខណដែលកម្ពុជាក៏បានចូលរួមយ៉ាងសកម្មផងដែរនៅក្នុងនយោបាយការបរទេសលើឆាកអន្តរជាតិ៕
![](http://rmn.asia/wp-content/uploads/2024/06/883B1B1A-C981-40CA-BDB9-79999781635D.jpeg)
https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។
📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ
![](http://rmn.asia/wp-content/uploads/2024/06/AC20C244-121F-426E-91A0-8156B77357E9.jpeg)
![](http://rmn.asia/wp-content/uploads/2024/06/956A37E5-9ABB-46F4-A569-DB2919EA50FB.jpeg)
![](http://rmn.asia/wp-content/uploads/2024/06/AD274F34-BAB6-44FD-B72F-00F4D5ECEB8D.jpeg)
![](http://rmn.asia/wp-content/uploads/2024/06/D31586FD-E32F-418C-9389-66B03AAAEDE0-1024x697.jpeg)