ភ្នំពេញ : នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០:៣៥នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ បានចុះបង្ក្រាប់ទីតាំងជល់មាន់តាមអនឡាញដែលមានស្លាកយីហោហាងឈ្មោះធីកាហ្វេរ ។

បើតាមការអះអាងពីកន្លែងកើតហេតុបានឲ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវបានចុះមកបង្ក្រាបទីតាំងជល់មាន់អនឡាញមួយកន្លែងដោយ ដកហូតសម្ភារៈមួយចំនួនដូចជា ទូរទស្សន៍ និងប្រដាប់ដាក់ជល់មាន់ onlineដើម្បីយកទៅរក្សាទុកនៅសាលាខណ្ឌឬស្សីកែវ។

ហើយមនុស្សប្រហែលចំនួន១០នាក់ ត្រូវបានកម្លាំងប្រជាការពារអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមានការសួរនាំទៅលើអ្នកទាំងនោះ ពុំមានពាក់ព័ន្ធក្នុងករណីជល់មាន់ online ឡើយដោយពួកគាត់បានមកអង្គុយផឹកកាហ្វេជុំគ្នា នៅមុខផ្ទះ ហាងធីកាហ្វេ ។

តែបើតាមការអះអាងពីបុរសម្នាក់ដោយមិនបញ្ចេញឈ្មោះក្នុងចំណោម មនុស្សចំនួន១០នាក់បានប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថា ពួកគាត់បានមកអង្គុយផឹកកាហ្វេជារៀងរាល់ព្រឹក តែពុំដឹងថាខាងលើមានកន្លែងជល់មាន់អនឡាញឡើយ ពួកគាត់បានអង្គុយផឹកកាហ្វេស្រាប់តែកម្លាំងប្រជាការពារបានមកទាញទ្វារបិទមិនឲ្យពួកគាត់ចេញទៅណា ដើម្បីសួរនាំមានពាក់ព័ន្ធនឹងការលេងល្បែងដែលឬអត់?

ប្រភពដដែលបានបន្តទៀតថា ដោយពួកគាត់មិនបានចូលរួមក្នុងការលេងល្បែងភ្នាល់ជល់មាន់តាមអនឡាញសមត្ថកិច្ចក៏បានឲ្យពួកគាត់វិលត្រឡប់ទៅផ្ទះវិញ។ចំណែកកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវបានដកហូតយកវត្ថុតាងដូចជាទូរទស្សន៍សម្រាប់ដាក់មាន់អនឡាញមួយចំនួនដើម្បីយកទៅរក្សាទុកនៅសាលាខណ្ឌឬស្សីកែវ៕ដោយ អក្ខរា៣១
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed