នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​​ឈានមុខមួយលើវិស័យបច្ចេកវិទ្យាហើយដែលកំពុងប្រតិបត្តិការនៅកម្ពុជា។

ការចុះ MOU ជាមួយក្រុមហ៊ុន Huawei គឺជា​ការ​បោះ​ជំហាន​​ថ្មីមួយទៀតនៃបេសកកម្មរបស់ ក.អ.ក ក្នុងការបំពេញបន្ថែមចំណេះដឹងផ្នែកបច្ចេក​វិទ្យាដល់អ្នកសារព័ត៌មាន​ ដើម្បីលើកកម្ពស់គុណភាព​​សារព័ត៌មាន ហើយធ្វើយ៉ាងណាជំរុញឱ្យអំណាចទី៤នេះ​ដើរទាន់បរិបទនៃបរិវត្តកម្មឌីជីថលក្នុង​យុគសម័យ​ឧស្សាហកម្ម 4.0។

បេសកកម្មស្នូលមួយរបស់ ក.អ.ក គឺការបណ្ដុះបណ្ដាល និងការធ្វើវិក្រឹតការ​ដល់​អ្នកសារ​ព័ត៌​មាន។ ហេតុដូច្នេះហើយទើបក្នុងពេលកន្លងមកថ្មីៗនេះ ក្នុងសកម្មភាពស្រដៀងគ្នានេះ​ ក.អ.ក ទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍​​ក្នុងការ​រៀបចំវគ្គ​បណ្ដុះបណ្ដាលផ្នែកអក្ខរកម្មឌីជីថល និងការផលិតព័ត៌មាន​​ដោយ​​ប្រើប្រាស់​ទូរស័ព្ទ​​ឆ្លាត​វៃ​ដល់​អ្នក​សារព័ត៌​មាន​។​

ក.អ.ក យល់​​ឃើញ​ថា ការបន្តចាប់យកឱកាសពីវត្តមាន និងការវិវត្តនៃ​​បច្ចេកវិទ្យា​ថ្មីៗគឺជាភាពចាំបាច់ដែល ក.អ.ក ត្រូវបន្ត​ស្វែង​រក​កិច្ច​សហប្រតិបត្តិការបន្ថែមទៀតជាមួយ​ក្រុមហ៊ុននានាដែលជំនាញ​លើ​វិស័យ បច្ចេក​​វិទ្យា​​ជាពិសេសជាមួយក្រុមហ៊ុនឈានមុខគេ​មួយ​នៅ​កម្ពុជាគឺក្រុមហ៊ុន Huawei នាពេលនេះ។

ជាមួយគ្នានេះដែរ ក.អ.ក បើកទូលាយដល់ស្ថាប័នរដ្ឋ និងវិស័យឯកជនដទៃទៀតដើម្បីចូលរួមទ្រទ្រង់គាំទ្រដល់​​បេសក​កម្ម​​​របស់ ក.អ.ក សំដៅពង្រឹងសមត្ថភាពក្រមសីលធម៌វិជ្ជាជីវៈ និងលើកកម្ពស់វិស័យសារព័ត៌មាន​នៅកម្ពុជា។

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed