យោងតាមប្រកាសលេខ១៥៥/២១សសរ​ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យដែលផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមឲ្យដឹងថា​ ក្រុងប៉ោយប៉ែតទាំងមូលនឹងត្រូវបិទខ្ទប់រយះពេល៧ថ្ងៃទៀត​ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃ៣០ឧសភាឆ្នាំ២០២១។ ថ្វីត្បិតតែក្នុងប្រកាសនេះមិនបានលេីកបញ្ជាក់លម្អិតពីមូលហេតុនៃការបិទនេះ​ តែតាមប្រភពពីមន្ត្រីមានសមត្តកិច្ចនិងប្រជាពលរដ្ឋដែលជាអាជីវករក្នុងសង្កាត់ប៉ោយប៉ែត​ ឲ្យដឹង​ថាករណីអ្នកផ្ទុកជម្ងឺកូវីត19ត្រូវបានគេរកឃេីញកាន់តែកេីនច្រេីនឡេីងៗពីមួយថ្ងៃទៅមួយថ្ងៃ​ ដែលភាគច្រេីនរកឃេីញនៅលេីបុគ្គលិកអ្នកបម្រេីការក្នុងការសុីណូ។ អ្នកមានផ្ទះជាប់ផ្លូវជាតិលេខ5ម្នាក់ស្ថិតនៅភូមិគីឡូម៉ែត្រលេខ4សង្កាត់ផ្សារ​កណ្ដាល​បានប្រាប់អ្នកយក​ព័ត៌មាន​យេីងថា​៖ពេលថ្ងៃខ្ញុំឃេីញមានឡានពេទ្យដឹកអ្នកជម្ងឺបន្លឺសុីរ៉ែនធ្វេី​ចរាចរណ៍​ញឹកញាប់​ណាស់ពីទិសខាងលិចទៅខាងកេីតហេីយយប់ឡេីងទោះកណ្ដាលអាធ្រាត្វហេីយក៏នៅតែឮសម្លេងសុីរ៉ែនឡានពេទ្យបេីកចុះឡេីងឥតលោះ១យប់ណាសោះ​ គឺដឹកអ្នកជម្ងឺជាប់ជាប់ជានិច្ចរាល់យប់ថ្ងៃ​ ព្រឹត្តិការណ៍​នេះកេីតមានតាំងពីថ្ងៃទី២៣មេសាមកម្លេះ។ ប្រភពបានរអ៊ូរទាំថា​៖ចាប់តាំងពីថ្ងៃ២៥មេសាដែលអាជ្ញាធរបិទខ្ទប់ក្រុងប៉ោយប៉ែត១៤ថ្ងៃមុខរបរលក់ដូររបស់គាត់បានថយចុះយ៉ាងគំហុក។ពេល ចាប់ផ្ដេីមបេីកវិញនៅថ្ងៃទី១០ឧសភាកំពុងរកសុីរេីបៗបានបន្តិចមកវិញស្រាប់តែឮដំណឹងថាបិទទៀតហេីយ។ ។ គាត់សម្ដែងការព្រួយបារម្ភជាខ្លាំងព្រោះប្លង់ផ្ទះគាត់យកទៅបញ្ចាំធនាគារដេីម្បីយកដេីមទុនមករកសុីហេីយត្រូវបង់សងធនាគារ​វិញប្រចាំខែ​ បេីរកមិនបានតេីគាត់ត្រូវដោះស្រាយរបៀបណា? ។ គប្បីរម្លឹកថាជម្ងឺកូវីត19បានវាយលុកចូលក្រុង​ប៉ោយប៉ែត​តាមរយះជនជាតិឥណ្ឌូណេសីម្នាក់ឈ្មោះ​ ចនហាន​ ស៊ូហាន់តូអាយុរ៣៤ឆ្នាំដែលជាអ្នកមានមុខរបរនៅក្នុងកាសុីណូមួយកន្លែង​ ដែលផ្ដេីមឡេីងនៅថ្ងៃទី២២ខែមេសាជននេះធ្លាក់ខ្លួនឈឺធ្ងន់​ ពេលមកដល់ពេទ្យពិនិត្យកំហាកក៏ឃេីញវិជ្ជមានមេរោគកូវីត19​ ដូច្នេះអាជ្ញាធរក៏សម្រេចបិទទីតាំងបួនកន្លែងដែលអ្នកជម្ងឺធ្លាប់ចេញចូលនិងយកអ្នកធ្លាប់មានទំនាក់ទំនងបួនរយនាក់មកពិនិត្យសំណាកហេីយថ្ងៃដំបូងឃេីញ62នាក់វិជ្ជមាន​ និងរកឃេីញជាបន្តបន្ទាប់ទៀតរហូតដល់អាជ្ញាធរខេត្តសម្រេចបង្ខំចិត្ត​បិទខ្ទប់ក្រុង​ប៉ោយប៉ែត​ពីរអាទិត្យនៅថ្ងៃទី២៥មេសាវេលាម៉ោងសូន្យ។ អ្វីដែលអ្នកក្រុងប៉ោយប៉ែតមិនអស់ចិត្តនោះគឺ​ថាតេីជម្ងឺកូវីតផ្ទុះនៅក្នុងមូលដ្ឋាននេះដែលរកឃេីញដំបូងលេីជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់នោះវាគឺជាការឆ្លងមកពី​សហគមន៌២០កុម្ភះឬក៏នាំចូលពីក្រៅ?។ សង្ឃឹមថារដ្ឋបាលខេត្ត​បន្ទាយមានជ័យ​នឹងបំភ្លឺ​មហាជនចំពោះចម្ងល់នេះ។ (រស្មី​ ពាយ័ព្យ​)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed