ភ្នំពេញ : នៅថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៣រសៀល នៅសាលាភូមិន្ទរដ្ឋបាល ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី “ ការប្រឡងប្រជែងជើសរើស មន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣”។

សន្និសីទសារព័ត៌មាន ដោយមានគណៈអធិបតី៖ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ការរៀបចំសន្និសីទសារព័ត៌មាន
ស្ដីពី “ ការប្រឡងប្រជែងជើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣”
ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាធារណជន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ជ្រាបថា ដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើស មន្ត្រីកសិកម្មឃុំ ចំនួន ២៥០នាក់ សម្រាប់ឆ្នាំ២០២៣ បាន និងកំពុងដំណើរការ បន្ទាប់ពីគណៈកម្មការរៀបចំ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានប្រកាសបើកទទួលពាក្យជាផ្លូវការកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។

ក្នុងគោលបំណងដើម្បីផ្តល់វឌ្ឍនភាពព័ត៌មានអំពីដំណើរការរៀបចំ និងនិតិវិធី ឆ្ពោះទៅ កាន់ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំជូនបេក្ខជន និងសាធារណជន ក្រសួងមុខងារសាធារណៈ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការរៀបចំសន្និសីទសារព័ត៌មានស្ដីពី «ការប្រឡងប្រជែង ជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣» ៕

https://fb.watch/o6UCVuisSe/?mibextid=6aamW6
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed