ផ្សាយចេញពីរាជធានីភ្នំពេញ : ដូចពាក្យចាស់លោកតែងតែពោលថា ម្ដាយម្នាក់អាចមើលថែ ចិញ្ចឹមកូនបានយ៉ាងល្អសុខស្រួលដល់ទៅ១០ នាក់ តែចំណែកកូន១០នាក់វិញ មិនអាចមើលថែម្ដាយម្នាក់ឲ្យបានល្អនោះទេ !!! ជាក់ស្ដែងដូចជារឿងក្រុមគ្រួសាររបស់អ៊ំស្រី ឈ្មោះ ញ៉ម យ៉ុន ភេទស្រី អាយុ ៧៦ឆ្នាំ ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិកំពង់ អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។បានរៀបរាប់ប្រាប់ រស្មី ញូ៉ស៍ ទាំងក្តុកក្តូលទាំងទឹកភ្នែកថា :
-អ៊ុំស្រី ញ៉ែម យ៉ុន នាងខ្ញុំមានកូនទាំងអស់ ៥នាក់ ស្រី៣ ប្រុស២ ហើយខ្ញុំមានដីទាំងអស់ ៥កន្លែង ប៉ុន្តែដែលមានបច្ចុប្បន្នគឺមាន ៣កន្លែង មានៈទី១ ដីនៅខាងក្រោមទំនប់ដែលនៅសល់ពីលក់គឺទំហំ ៥,៤១៥ម៉ែត្រការ៉េ
-ទី២. ដីខាងត្បូងផ្លូវដែលមានក្បាលដីលេខ១៧៨ ទំហំ៧,១៩០ម៉ែត្រការ៉េ ដែលដីទាំងពីរខាង លើគឺបានដាក់ឈ្មោះ ម៉ម រ៉ា ហើយ
-ទី៣ ដឺលំនៅឋានដែលមានទំហំ ១៣ x ២០ គឺមិនទាន់មានឈ្មោះ អ្នកណាម្នាក់ឡើយ ហើយដឹ និងផ្ទះគឺជាកម្មសិទ្ធរបស់ខ្ញុំ ។ កាលដើមឡើយខ្ញុំបានចែកដីឲ្យកូនឈ្មោះ ម៉ម រ៉ា គឺដីផ្ទះ និងដីស្រែទំហំ ៧,១៩០ម៉ែត្រការ៉េ ហើយខ្ញុំទុកតែដីបីស្រែដែលមានទំហំ ៥.៤១៥ម៉ែត្រការ៉េ សម្រាប់លក់មើលជំងឺ ប៉ុន្តែ ក្រោយមកឈ្មោះ ម៉ម រ៉ា មិនបានបំពេញកាព្វកិច្ចបានល្អ ទើបខ្ញុំដាក់ពាក្យបណ្តឹងមកស្រុក ដើម្បីទាមទារ ដីរបស់ខ្ញុំទាំងអស់មកវិញ ។
តែបើតាមការអះអាងរបស់បងស្រីឈ្មោះ យ៉ា សារឿន ដែលត្រូវជាបងបង្កើតរបស់ ម៉ម រ៉ា ហើយត្រូវជាកូនបង្កើតរបស់អ៊ំស្រី ញ៉ែម យ៉ុន បានរៀបរាប់ប្រាប់ រស្មី ញ៉ូស៍ អោយដឹងថា : ខ្ញុំបានយកម្ដាយមកមើលថែនៅផ្ទះ នៅពេលម្ដាយឈឺម្ដងៗ មានការពិបាកក្នុងថវិកា ក្នុងការព្យាបាលម្ដាយ ចំណែកប្អូនប្រុសពៅរបស់ខ្ញុំគាត់មិនបានមកមើលថែម្ដាយនៅពេលដែលគាត់ឈឺឡើយ។
ហើយចំណែកអ្នកភូមិដែលរស់នៅ ដែលជាអ្នកជិតខាងភូមិផងរបងជាមួយបានប្រាប់ រស្មីញូ៉ស៍ឲ្យដឹងថា : ផ្ទះនឹងដីគឺជារបស់ ញ៉ែមយន្តទាំងអស់ ពេលម្ដាយឈឺកូនប្រុសមិនបានមកមើលថែនោះទេ។ អញ្ចឹងគាត់ទាមទារដីផ្ទះរបស់គាត់ដើម្បីមកដោះស្រាយ ក្នុងការមើលថែខ្លួន តែកូនប្រុសមិនឱ្យ។
លោក ឆោម ឈឿន មេភូមិកំពុងអុសដែលធ្លាប់បានដឹងឮរឿងទំនាស់របស់អ៊ំុស្រីជាមួយកូនប្រុសពៅ ខ្លះៗ បានប្រាប់យ៉ាងដូច្នេះថា : លោកបានដឹងរឿងហ្នឹងខ្លះៗដែរ។ ដោយដីនិងផ្ទះមួយចំនួន ញ៉ែម យ៉ុន បានប្រគល់ឲ្យ ម៉ម រ៉ាខ្លះ ដើម្បីជួយមើលថែជំងឺរបស់គាត់ប៉ុន្តែដោយ ម៉ម រ៉ា ជាកូនប្រុសមិនបានបំពេញកាតព្វកិច្ចជាកូនក្នុងការមើលថែម្ដាយម្ដាយមានសិទ្ធិប្ដឹងដើម្បីទារសិទ្ធិកាន់កាប់ត្រឡប់មកវិញ។
ហើយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ អ៊ុំស្រី ញ៉ែម យ៉ុន បានមកដាក់ពាក្យបណ្ដឹង នៅឃុំកំពង់អុស ដោយខ្លឹមសារក្នុងពាក្យបណ្ដឹងបានរៀបរាប់ថា :
ដើមចោទ : ឈ្មោះ ញ៉ម យ៉ុន ភេទស្រី អាយុ ៧៦ឆ្នាំ ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិកំពង់ អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។
សហចុងចម្លើយ : ឈ្មោះ ម៉ម រ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ និងប្រពន្ធឈ្មោះ ចំរើន ចាន់រី អាយុ ២៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ។
សូមគោរពចូលមក លោក មេឃុំកំពង់អុស កម្មវត្ថុ : សុំធ្វើលិខិតជូនដំណឹង ទៅឱ្យសហចុងចម្លើយឈ្មោះ ម៉ម រ៉ា និងប្រពន្ធឈ្មោះ ចំរើន ចាន់រី ឱ្យចាក ចេញពីដី និងផ្ទះ ដែលជាកម្មសិទ្ធិរបស់នាងខ្ញុំ មានទីតាំងស្ថិតនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីនាងខ្ញុំយកដី និងផ្ទះនេះ លក់យកប្រាក់ព្យាបាលជំងឺ ។ – លិខិតបញ្ជាក់ប្រវត្តិដីធ្លី លេខ…៨០៥/២៣ ចុះថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ២០២៣ ។(រូបថតចំនួន០១សន្លឹក)
តបតាមកម្មវត្ថុ និងយោងខាងលើ នាងខ្ញុំសូមជម្រាប លោកមេឃុំ មេត្តាជ្រាបថា ៖ កាលពីអំឡុង ឆ្នាំ២០២២ ឈ្មោះ ម៉ម រ៉ា ជាកូនបង្កើត(កូនពៅ)របស់នាងខ្ញុំ បានមានទំនាស់មិនព្រមប្រគល់ដីស្រែមកឱ្យនាងខ្ញុំ ដើម្បីលក់យកប្រាក់មកព្យាបាលជំងឺរបស់នាងខ្ញុំនោះទេ។ ចំណែកឯដី និងផ្ទះរបស់នាងខ្ញុំ ក៏ឈ្មោះ ម៉ម រ៉ា និង ប្រពន្ធឈ្មោះ ចំរើន ចាន់រី បានស្នាក់នៅ ហើយមិនព្រមចាកចេញដែរ ដោយឈ្មោះនេះបានអះអាងថា ដី និងផ្ទះ នេះ ជាកម្មសិទ្ធិរបស់ពួកខ្លួន។ នាងខ្ញុំបានឱ្យកូនស្រីប្រុស ដែលជាបងៗរបស់ឈ្មោះ ម៉ម រ៉ា ចូលជួយធ្វើការដោះ ស្រាយ តែមិនអាចដោះស្រាយបានឡើយ ដោយឈ្មោះ ម៉ម រ៉ា បានប្រើពាក្យសំដីជេប្រមាថ និងថែមទាំងធ្វើការ គំរាមកំហែងថាហ្នឹងប្រើហឹង្សាទៀតផង។ ពេលនេះ រូបនាងខ្ញុំកំពុងតែធ្លាក់ខ្លួនឈឺជាទម្ងន់ ដែលត្រូវការប្រាក់ សម្រាប់ព្យបាលខ្លួនជាចាំបាច់។ ដូច្នេះ នាងខ្ញុំស្នើសុំ លោកមេឃុំ មេត្តាជួយធ្វើការជូនដំណឹង ឱ្យបានដល់ ឈ្មោះ ម៉ម រ៉ា និងប្រពន្ធឈ្មោះ ចំរើន ចាន់រី ដើម្បីឱ្យឈ្មោះនេះ ចាកចេញពីដី និងផ្ទះរបស់នាងខ្ញុំ ។
អាស្រ័យហេតុដូចនាងខ្ញុំ បានជម្រាបជូនខាងលើ សូម លោកមេឃុំ មេត្តាចេញលិខិតជូនដំណឹង ទៅតាមការស្នើសុំដូចក្នុងកម្មវត្ថុខាងលើ ដោយក្តីអនុគ្រោះ។ បន្ទាប់ពីដាក់ពាក្យបណ្ដឹងរួចឈ្មោះម៉ម រ៉ាដែលជាកូនប្រុសពៅបង្កើត ពុំមានការចូលខ្លួនដោះស្រាយ ហើយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ អ៊ុំ ស្រី ញ៉ែម យ៉ុន បានមកដាក់ពាក្យស្នើសុំ សុំជួយធ្វើការដោះស្រាយឱ្យឈ្មោះ ម៉ម រ៉ា ភេទប្រុស និងប្រពន្ធឈ្មោះ ចំរើន ចាន់រី រើអីវ៉ាន់ចុះចេញ ពីផ្ទះ និងដី ជាកម្មសិទ្ធិរបស់នាងខ្ញុំ មានទីតាំងស្ថិតនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីនាងខ្ញុំបានយកផ្ទះ និងដីនេះ លក់យកប្រាក់បង់ថ្លៃព្យាបាលជំងឺ ។ហើយឈ្មោះ ម៉ម រ៉ា ដែលត្រូវជាកូនប្រុសពៅបង្កើតក៏មិនបានចូលខ្លួនមកសាលាឃុំកំពង់អុសដើម្បីធ្វើការចូលមកដោះស្រាយតាមការអញ្ជើញរបស់អាជ្ញាធរឃុំ ស្រុក ឡើយ។
ទោះបីមានការ ខំរកដំណោះស្រាយពីលោកចៅហ្វាយស្រុកពញាឮយ៉ាងណាក្តី ស្តីពី ការសម្របសម្រួល និង ដោះស្រាយករណីក្លែងបន្លំបណ្តាំមរតក រវាងឈ្មោះ ញ៉ែម យ៉ុន ជាមួយនឹងកូនឈ្មោះ ម៉ម រ៉ា ស្ថិតនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុក
ពញាឮ ម៉ម រ៉ា ដែលទៅជាកូនប្រុសពៅបង្កើតមិនបានចូលខ្លួនមកដោះស្រាយឡើយ រហូតដល់បន្តនីតិវិធីទៅដល់តុលាការសាលាដំបូងខេត្តកណ្ដាល។
អ៊ុំស្រី ញ៉ែម យ៉ុន អាយុ ៧៦ឆ្នាំ
សូមសំណូមពរដល់ ឯកឧត្តម ប្រធានសាលាដំបូងខេត្តកណ្តាល សុំឱ្យតុលាការចេញដីកាសម្រេចរក្សាការពារ ដោយបង្គាប់ឱ្យសហកូនបំណុលឈ្មោះ ម៉ម រ៉ា និង ប្រពន្ធឈ្មោះ ចំរើន ចាន់រី ចាកចេញពីដី និងផ្ទះ ជាកម្មសិទ្ធិរបស់នាងខ្ញុំ ដើម្បីនាងខ្ញុំបានដីនឹងផ្ទះសម្រាប់ដោះស្រាយព្យាបាលមើលជំងឺ ព្រោះរាល់ថ្ងៃនាងខ្ញុំកំពុងមានជំងឺជាប់នៅនឹងខ្លួនផងដែរ។
រឿងរ៉ាវកើតហេត្តខាងលើ អង្គភាពសារព័ត៌មានរស្មីញូ៉ស៍ បានព្យាយាមទំនាក់ទំនង ទៅលោក ម៉ម រ៉ា ដើម្បីសុំការអត្ថាធិប្បាយជុំវិញករណីយ៉ាងលើនេះ។ដោយទូរសព្ទរបស់លោកទាក់ទងនៅក្រៅតំបន់សេវា។តែទោះជាយ៉ាងណាក៏ដោយអង្គភាពយើងខ្ញុំរងចាំការឆ្លើយបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជារៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕
https://fb.watch/o6UCVuisSe/?mibextid=6aamW6
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។
📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។