នៅថ្ងៃទី ៣០ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាស្តីពី”កាលានុវត្តភាពពិភពលោកដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី”និងជាសកម្មភាពនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃ”ឆ្នាំដៃគូចិន-អាហ្ស៊ីប”ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើដោយជោគជ័យនៅទីក្រុងគែរ ប្រទេសអាហ្ស៊ីប ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មានបែបថ្មីដ៏សំខាន់និងឈានមុខលើឆាកអន្តរជាតិ ជានិច្ចកាល អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនតែងតែខិតខំប្រឹងប្រែងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនព្រមទាំងការយល់ដឹងពីគ្នានិងភាពជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរចិននិងអេហ្ស៊ីប ។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាត់ទុកកិច្ចសន្ទនានិងសកម្មភាពនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនលើកនេះជាឱកាសមួយដើម្បីបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀតជាមួយឥស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសអេហ្ស៊ីបព្រមទាំងធ្វើឱ្យស៊ីជម្រៅនូវការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ពង្រឹងនិងត្រួសត្រាយកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់រវាងប្រទេសទាំងពីរក្នុងវិស័យធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងការផ្លាស់ប្តូរនៃប្រជាជននិងប្រជាជន ក្នុងន័យរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងសម្រាប់ការពួតដៃគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងអេហ្ស៊ីបនិងសហគមន៍រួមវាសនារវាងចិននិងអារ៉ាប់ដែលឆ្ពោះទៅយុគសម័យថ្មី ៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ៖

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed