ខេត្តមណ្ឌលគិរី : កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៤នេះ នៅវេលាម៉ោង ៨:០៥នាទី នៅក្នុងភូមិឡៅការ មានការ ដឹកនាំប្រជុំពិភាក្សារកដំណោះស្រាយ ដោយលោកមាស ចាន់នី) អភិបាលរងក្រុង សែនមនោរម្យនិងលោកស្រីចៅសង្កាត់ នេត ឆាយា និង លោកមេភូមិ ព្រមទាំង លោកមេប៉ុស្តិ៍ បានធ្វើការប្រជុំសម្របសម្រួលពិភាក្សារកដំណោះស្រាយក្នុងការសាងសង់សាលាឆទានដើម្បីទុកប្រយោជន៍រួមជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

លោក មាស ចាន់នី អភិបាលរងក្រុងសែនមនោរម្យ និងលោកស្រី នេត ឆាយា ចៅសង្កាត់សុខដុម ក្នុងកិច្ចប្រជុំពិភាក្សារកដំណោះស្រាយជាមួយប្រជាពលរដ្ឋ ដើម្បីធ្ធ្វើសាលាឆទាន(ស្នាក់ការភូមិ) ដោយមានការពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ អោយយល់ពីគុណប្រយោជន៍ការសាងសង់សាលាឆទាននេះឡើង ដើម្បីផលប្រយោជន៍រួមរបស់បងប្អូនក្នុងភូមិឡៅការទាំងអស់ ហើយក្នុងនោះបងប្អូនប្រជាពលរដ្ឋក៏បានយល់ស្រប ឯកភាពដើម្បីឲ្យអាជ្ញាធរសាងសង់នៅសាលាឆទាននេះឡើងដើម្បីទុកជាប្រយោជន៍រួម។

គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៤ លោកស្រី នេត ឆាយា ចៅសង្កាត់សុខដុម លោកជា មករា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសុខដុម ព្រមទាំងមេភូមិ បានដឹកនាំកិច្ចប្រជុំពិភាក្សារកដំណោះស្រាយសមស្រប ជាមួយប្រជាពលរដ្ឋចំនួន៧៦គ្រួសារ ដើម្បីធ្វើ សាលាឆទាន (ស្នាក់ការភូមិ) មួយកន្លែងដែលស្ថិតនៅក្នុង ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោកស្រីចៅសង្កាត់ បានផ្ដល់ជាមតិយោបល់ និងសូមមតិយោបល់ពីបងប្អូនមកវិញ ឈានដល់ការរកដំណោះស្រាយល្អៗដើម្បីអភិវឌ្ឍន៍ក្នុងភូមិហើយផ្ដល់នូវលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋនៅពេលប្រជុំម្ដងៗ យើងមានស្នាក់ការភូមិ មានសាលាឆទាននៅជិត ដើម្បីជាប្រយោជន៍រួម ។លោកស្រីចៅសង្កាត់ ក៏មានគម្រោងសាងសង់មណ្ឌលសុខភាពដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋនៅក្នុង ភូមិឡៅការ ទាំងមូល។

លោកស្រីបានបន្តទៀតថាដោយសារដីនេះនៅក្នុងបណ្ដឹងនៅឡើយ អញ្ចឹងហើយដើម្បីជាប្រយោជន៍រួម ទើបលោកស្រីបានសុំការសម្រេចពីបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិឡៅការនេះដើម្បីកសាងសាលាឆទាននេះឡើង។តែបើបងប្អូនមិនមានការយល់ព្រម និងសម្រេច បួនមតិគ្នាពីបងប្អូនប្រជាពលរដ្ឋទេលោកស្រីក៏មិនអាចសាងសង់សាលាឆទានបានដែរ។ហើយក្នុងកិច្ចប្រជុំនោះមានបងប្អូនប្រជាពលរដ្ឋមួយចំនួនយល់ស្របឯកភាពតែបងប្អូនមួយចំនួនតូចមិនមានការយល់ស្របឡើយ។

ទើបតែ នៅព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៤ មានការ ដឹកនាំប្រជុំពិភាក្សារកដំណោះស្រាយ ជាមួយប្រជាពលរដ្ឋ ជាថ្មីម្ដងទៀត មានការចូលរួមពីលោកលោក មាស ចាន់នី អភិបាលរងក្រុង សែនមនោរម្យ លទ្ធផលក្នុងកិច្ចពិភាក្សាប្រជុំដោះស្រាយនេះប្រព្រឹត្តឡើងដោយបានជោគជ័យដោយមានការយល់ស្របឯកភាពពីបងប្អូនប្រជាពលរដ្ឋក្នុងភូមិដើម្បីឲ្យសាងសង់សាលាឆទាននេះឡើង ដើម្បីទុកជាប្រយោជន៍រួមដល់បងប្អូនប្រជាពលរដ្ឋ។

កន្លងមកប្រជាពលរដ្ឋដែលជំទាស់ពីមុនឥឡូវពួកគាត់បានយល់ស្របតាមទាំងអស់ ហើយប្រជាពលរដ្ឋក៏បានសូមសំណូមពរដល់អាជ្ញាធរឲ្យជួយធ្វើ សាងសង់នេះខិតចុះមកក្រោមបន្តិច ហើយប្រជាពលរដ្ឋសូមឱ្យអាជ្ញាធរជួយធ្វើរបងនិងក្លោងទ្វារឲ្យបានស្អាត ដោយឡែក អាជ្ញាធរក៏បានយល់ស្របតាមប្រជាពលរដ្ឋដែលសំណូមពរផងដែរ។

ហើយអាជ្ញាធរក្រុង សង្កាត់ គាត់ក៏បានលើកឡើងថាសាលាឆោទាននេះគាត់ធ្វើសម្រាប់ជូនបងប្អូនដែលមានកម្មវិធីប្រជុំ ឬក៏កម្មវិធីប្រពៃណីបងប្អូនជនជាតិដើមភាគតិចដើម្បីងាយស្រួលប្រជុំឬគោរពប្រពៃណីសាសនាជាដើម ក្នុងនោះផងដែរលោកស្រីចៅសង្កាត់ នេត ឆាយា សន្យាថាអាជ្ញាធរសង្កាត់ក្រុងនឹងធ្វើមណ្ឌលសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុង ភូមិឡៅការ រួចហើយនឹងធ្វើប្រព័ន្ធលូនិងជីកអណ្ដូងទុកជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់នេះហើយជាទឹកចិត្តរបស់ លោកស្រីចៅសង្កាត់ នេតឆាយា ដែលមានឆន្ទៈបម្រើប្រជាពលរដ្ឋពិតប្រាកដនៅក្នុងមូលដ្ឋាន៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ៖

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed