ខេត្តបន្ទាយមានជ័យ : កាសុីណូ យីហោ អិល ភី ភី ស្កាយ (ហៅកាសុីណូស្កាយ) ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងគ្រប់ប្រភេទ ដោយគ្មានការទប់ស្កាត់ និងបង្ក្រាប ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានសោះឡើយ។

បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ម្ចាស់កាសុីណូយីហោ អិល ភី ភី ស្កាយ (ហៅកាសុីណូស្កាយ) បានបើកឲ្យប្រជាពលរដ្ឋខ្មែរ ចូលទៅលេងយ៉ាងអនាធិបតេយ្យ បើតាមការឲ្យដឹងពីអ្នកចូលលេងល្បែងក្នុងកាសុីណូយីហោ អិល ភី ភី ស្លាយ (ហៅកាសុីណូ ស្លាយ ) បានអោយដឹងថា កាស៊ីណូ យីហោ អិល ភី ភី ស្កាយ (ហៅកាសុីណូស្កាយ) គ្មានសមត្ថកិច្ចណាហ៊ានធ្វើការបង្ក្រាបសោះឡើយ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅទូទាំងប្រទេសក៏ដោយ សូម្បីតែលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏មិនហ៊ានចេញមុខបង្រ្កាបផងដែរ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងកាសុីណូខាងលើ មានជនបរទេស ចូលទៅលេងមានចំនួនប្រហែល៣០ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនោះសុទ្ធសឹងតែជាជនជាតិខ្មែរទាំងអស់ បានចូលទៅលេងល្បែងស៊ីសង ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយ។

ប្រជាពលរដ្ឋនៅក្នុង ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរិះគន់ថា ការដែលការសុីណូយីហោ អិល ភី ភី ស្លាយ (ហៅកាសុីណូ ស្លាយ ) ដែលបានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង ពពាក់ពពូនដោយខុសច្បាប់បែបនេះ ទំនងជាមានការបិទភ្នែក បិទត្រចៀក ពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ដើម្បីចែកប្រយោជន៍គ្នាក៍ថាបាន ទើបអាជ្ញាធរពាក់ព័ន្ធមិនធ្វើការបង្ក្រាប តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ។

ពលរដ្ឋក៏ដូចជាមហាជនទូទៅសំណូមពរទទូចទៅដល់លោក ឯកឧត្តម អ៊ំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជា ពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសង លោក សិទ្ធិ ឡោះស្នងការខេត្តបន្ទាយមានជ័យ ក៏ដូចជាលោកអធិការក្រុងប៉ោយប៉ែត សូមគោរពនឹងអនុវត្តតាមបទបញ្ជាសម្ដេចក្រឡាហោម ស ខេង ទើបតែបង្កើតគណៈកម្មការថ្មីបង្ក្រាបបទល្មើសល្បែងស៊ីសង ដែលមានឯកឧត្តម សុខ ផល ជាប្រធានសូមមេត្តាមានចំណាត់ការផងទាន!

https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed