ភ្នំពេញ: ឯកឧត្តមរដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញជាធិបតី ប្រកាសតែងតាំងនិងផ្ទេរភារកិច្ច ដើម្បីចូលមកកាន់ មកតំណែងថ្មីរបស់ប្រធានសាលាដំបូងខេត្ត ពោធិ៍សាត់ ប្រធានសាលាដំបូង ខេត្តឧត្តរមានជ័យ ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអាយ្យការអមសាលាដំបូង ខេត្តប៉ៃលិន ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប….!!! ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រីកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរតែងតាំង និងចូលកាន់មុខតំណែង ជាផ្លូវការរបស់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្ត មួយចំនួនដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង។ សមាសភាព ដែលត្រូវបានប្រកាសតែងតាំងនិងផ្ទេរ និងចូលកាន់មុខតំណែងនៅក្នុងពិធីនេះរួមមាន: ១/.ឯកឧត្តមតេង រតនា ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តពោធិ៍សាត់ ។ ២/.ឯកឧត្តមអ៊ុំ ចាន់ថុល ត្រូវបានតែងតាំងជាប្រធានសាលាដំបូង ខេត្តបន្ទាយមានជ័យ ។ ៣/.ឯកឧត្តមគីម ម៉េងត្រូវបានតែងតាំងជាប្រធានសាលាដំបូង ខេត្តប៉ៃលិន និងឧត្តម សេង គីមឡាក់ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន។ ៤/.ឯកឧត្តមកែវ សុជាតិត្រូវបានប្រកាសតែងតាំង ផ្ទេរមកកាន់ ជាព្រះរាជអាជ្ញានៃ អាយ្យការអមសាលាដំបូង ខេត្តបាត់ដំបង ។ ៥/.ឯកឧត្តមកើត វណ្ណារ៉េត ត្រូវបានផ្ទេរមកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ។ ៦/.ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ត្រូវបានផ្ទេរមកជាព្រះរាជអាជ្ញានៃអយ្យការសាលាដំបូង ខេត្តសៀមរាប ។ ថ្លែងក្នុងកម្មវិធីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ដល់ប្រធានសាលាដំបូងនិងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងដែលទើប ត្រូវបានតែងតាំងថ្មី ហើយឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការតែងតាំង ផ្លាស់ប្ដូរនិងផ្ទេរភារកិច្ចរបស់ចៅក្រមព្រះរាជអាជ្ញា គឺជារឿងធម្មតាក្នុងអាជីពជាចៅក្រមព្រះរាជអាជ្ញាក្នុងគោលបំណងដើម្បីធានា ឲ្យមានកិច្ចដំណើរការការងារកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់សំដៅលើកកម្ពស់ការ បម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយភាព មិនលំអៀង ភាពត្រឹមត្រូវ និងភាពយុត្តិធម៌ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី.ក៏បានបន្តផ្ដល់ការណែនាំដល់ប្រធានសាលាជម្រះក្តី និងអាយ្យការអមសាលាជម្រះក្តី ទាំងអស់ត្រូវពង្រឹងនូវវិន័យការងារប្រចាំថ្ងៃ របស់ចៅក្រមព្រះរាជអាជ្ញា ដែលបម្រើការនៅក្នុងស្ថាប័ន ក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការគ្រប់គ្រង វត្តមានប្រចាំថ្ងៃ និងផលិតភាព ការងារឲ្យបានត្រឹមត្រូវហើយ ត្រូវចាត់វិធានការនានាស្របតាមច្បាប់ចំពោះអ្នកដែលមិនគោរពវិន័យការងារ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានក្រើនរំលឹក ជាថ្មីដល់អង្គចៅក្រមព្រះរាជអាជ្ញា មន្ត្រីតុលាការនិងមន្ត្រីរាជការទាំងអស់នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ឲ្យស្របតាមដំណើរវិវត្តន៍ នៃកំណែទម្រង់ដោយត្រូវ បន្តសិក្សាជាប្រចាំហើយត្រូវចូលរួម លើកកម្ពស់កិត្តិយសសេចក្តី ថ្លៃថ្នូរនិងកិត្យានុភាពនៃអង្គចៅក្រមដោយ ត្រូវប្រកាន់ខ្ជាប់អោយបានម៉ឺងម៉ាត់នូវ វិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម និងព្រះរាជអាជ្ញាទាំងក្នុងពេលបំពេញការងារទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ទន្ទឹមនេះចៅក្រមព្រះរាជអាជ្ញារ មន្ត្រីតុលាការនិងមន្ត្រីរាជការទាំងអស់ នៃសាលាដំបូងនិងអយ្យការអមសាលាដំបូង ដែលទទួលបានជោគជ័យក្នុងការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ត្រូវបន្តខិតខំប្រឹងប្រែង ដោះស្រាយសំណុំរឿងថ្មីៗបន្ថែមទៀត ដើម្បីជៀសវាងការវិលត្រឡប់មកស្ថិតក្នុងស្ថានភាពនៃការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងនិងអយ្យការអមសាលាដំបូងរបស់ខ្លួនឡើងវិញ។ស៊ាងហឿន

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed