Fri,25 March 2022
ខេត្តកំពង់ឆ្នាំង : ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន នៅព្រឹកថ្ងៃទី២៤ ខែមីនាឆ្នាំ ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានចាត់តាំងក្រុមការងារចម្រុះថ្នាក់ខេត្ត សហការគ្នាគណៈបញ្ជាការឯកភាពស្រុកចំនួន៣ដែលមានកម្លាំងសរុបចំនួន ១០០នាក់បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅក្នុងស្រុក ៣ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិក ម្មនិងរុក្ខាប្រមាញ់ខេត្តកំពង់ឆ្នាំងបានឲ្យបានថា អនុវត្តតាមផែនការរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋខេត្តបានចុះបង្ក្រាបបទល្មើសនេសាទចំនួន ៣ គោលដៅគឺ ១.ស្រុកជលគីរី ២.ស្រុកកំពង់លែង និង៣. ស្រុកបរិបូណ៌ ។
ក្នុងយុទ្ធនាការនេះបានប្រើប្រាស់កម្លាំងសរុប ចំនួន ១០០ នាក់ក្នុងនោះមាន មន្ត្រីជលផល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងចំនួន២០ នាក់ ស្នងការនគបាលខេត្តចំនួន ២៧នាក់ គណៈបញ្ជាការឯកភាពស្រុកទាំង៣ ចំនួនសរុប ៥៣នាក់ កម្លាំងសរុប១០០នាក់ ។ ដោយប្រើប្រាស់មធ្យោបាយកាណូតចំនួនសរុប១៨គ្រឿង ជាលទ្ធផលសម្រេចបាន រុះរើរបាំងសាច់អួនចំនួន២៧ កន្លែង ស្មើ ២២០០ម បង្គោលចំនួន ៨៥០ដើម , លូសាច់អួនចំនួន៣៤ លូ និងរុះរើសម្រាស់ចំនួន ៧ កន្លែងស្មើនិង៥៦០ម៉ែត្រការ៉េ,បង្គោលចំនួន ១៣០ដើម, មែកសម្រាស់ចំនួន ៣៤០០មែក ។
ដោយឡែកឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក៏បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ នេះថា យុទ្ធនាការបង្ក្រាបបទល្មើសនេសាទខាងលើនេះ កំម្លាំងសមត្ថកិច្ចចំរុះនិងបន្តធ្វើរហូត លុះអស់បទល្មើសនេសាទនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ជាពិសេសគឺកបង្ក្រាបជនល្មើសជាឈ្មួញធំៗ ដែលជាមេខ្លោងប្រព្រឹត្តបទល្មើសនេសាទ៕
https://www.rmn.asia