លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវវ:៨១៩ នៅថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២២ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ។

បន្ទាប់ពីសាកសួរ, កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួច ចំនួន ២៨៣នាក់ ស្រី១០០នាក់.ក្មេង៥៧នាក់.ស្រី២៤នាក់ កម្លាំងយើងបានកត់ឈ្មោះរួច ក្រុមគ្រូពេទ្យធ្វើតេសរហ័ស ។ ជាលទ្ធផលអវិជ្ជមានកូវីដ១៩ ទាំងអស់ ។
ពលករចំនួន ៤៨នាក់.ស្រី២១នាក់ ក្មេង៧នាក់.ស្រី៤នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ។ ពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន២៣៥ន.ស្រី៧៩ន. ក្មេង៥០នាក់.ស្រី២០នាក់

ក្នុងនោះបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន១៦.ស្រី៨នាក់. ក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed