ភ្នំពេញ : កាលនៅយប់វេលាម៉ោង ០៩និង៣០នាទី ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិ ចុះបង្រ្កាបទីតាំង ហាងផឹកសុី ២កន្លែង យីហោ ម្លប់ដូងខ្ទិះ ម៉ារានី និង ហាង អង្គរជុំត្រជាក់ចិត្ត ឃាត់មនុស្សប្រុសស្រី ជាច្រេីននាក់ ពាក់ពន្ធ័ករណីជួញដូរផ្លូវភេទ បញ្ជូនទៅកាន់នាយកដ្ឋាន ។
ប្រភពព័ត៌មានបាន និយាយថា ដោយទីតាំង យីហោ ម្លប់ដូងខ្ទិះ ម៉ារានី និង ហាង អង្គរជុំត្រជាក់ចិត្ត ខាងលើសង្ស័យ ថាមានលួច បង្កប់នៅសេវា បម្រើផ្លូវភេទខុសច្បាប់ ទើបនគរបាលនាយកដ្ឋាន ដាក់កំលាំងជំនាញ សហការជាមួយនិងកំលាំង នគបាលខណ្ឌពោធិសែនជ័យ ចុះបង្រ្កាបជាក់ស្តែងតែម្តង និងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់ដែលពាក់ព័ន្ធ ព្រមទាំងដកហូតសម្ភារះផ្សេងៗមួយចំនួន ចំណែកអ្នកដែលមិនមានការពាក់ព័ន្ធវិញនោះត្រូវបានឲ្យចេញត្រឡប់ទៅវិញធម្មតា។
ក្រោយពីធ្វេីការឃាត់ខ្លួនរួចសមត្ថកិច្ចក៏បាននាំខ្លួននារីជាច្រើននាក់ខាងលើរួមមានសម្ភារះមួយចំនួនដឹកយកទៅកាន់អគ្គស្នងការនគបាលជាតិដើម្បីសួរនាំបន្តនិងចាត់ការតាមនីតិវិធីច្បាប់៕ដោយN7








